បុរសជនជាតិចិនម្នាក់ បានឈ្នះក្តីមួយ បានប្រាក់ចំនួន ១២ម៉ឺន ដុល្លារ ទៅលើប្រពន្ធរបស់ខ្លួន។បុរសម្នាក់នេះ បានឲ្យដឹងថា ខ្លួនត្រូវបានគេបោកប្រាស់ពេលមានប្រពន្ធ នាងបានធ្វើការកែសម្ផស្សមុនពេលរៀបការ ហើយបង្កើតបានកូនស្រីមក រូបអាក្រក់ខ្លាំងណាស់។
មុនពេលបានជួបលោក Jian Feng ប្រពន្ធរបស់បុរសម្នាក់នេះ បានធ្វើការវះកាត់កែសម្ផស្ស ពេញមួយផ្ទៃមុខ។ តាមរយះនេះ នាងបានក្លាយជានារីដ៏ស្រស់ស្អាតម្នាក់។ ប៉ុន្តែគួរឲ្យស្តាយការកែសម្ផស្ស អាចលាក់បាំងប្តីរបស់នាង បានតែសភាពខាងក្រៅប៉ុណ្ណោះ ប៉ុន្តែកោសិការ ឈាមខាងក្នុង (ហ្ស៊ែន) មិនអាចផ្លាស់ប្តូរអ្វីឡើយ។ ជាក់ស្តែង ពេលដែលប្តីប្រពន្ធមួយគូនេះ មានកូនកូនស្រីនោះ បានកើតមក មានរូបសម្ផស្ស អាក្រក់យ៉ាងខ្លាំង។
លោក Jian Feng បានខឹងសម្បារយ៉ាងខ្លាំង។ គាត់បានឲ្យដឹងថា: ខ្ញុំរៀបការជាមួយប្រពន្ធខ្ញុំ ព្រោះតែការស្រឡាញ់។ ប៉ុន្តែបន្ទាប់ពីកូនស្រីនេះ បានកើតមក ជីវិតអាពាហ៍ពិពាហ៍របស់យើង ចាប់ផ្តើមមានបញ្ហា។ កូនស្រីរបស់ពួកខ្ញុំ មានរូបអាក្រក់យ៉ាងខ្លាំង គឺអាក្រក់រហូតដល់ខ្ញុំមានអារម្មណ៍ថាខ្លាច តែម្តង។
ប្រពន្ធរបស់ Jian Feng បានចំណាយអស់ប្រាក់ចំនួន ១០ម៉ឺន ដុល្លារ ដើម្បីវះកាត់កែសម្ផស្សដើម្បីក្លាយជាស្រីស្អាតម្នាក់។ ភាពខុសប្លែក កាលពីមុន និងពេលបច្ចុប្បន្នរបស់នាង បានធ្វើឲ្យមនុស្សជាច្រើននាក់ ភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានកើតសរសើរពីបច្ចេកវិទ្យាកែសម្ផស្ស យ៉ាងខ្លាំងផងដែរ ដែលអាចប្រែក្លាយមនុស្ស ដែលមានមុខអាក្រក់មើលម្នាក់ ទៅជាស្រីស្អាត គួរជាទីគយគន់ពីអ្នកផងទាំងពួងបាន។

លោក Jian Feng បានធ្វើការលែងលះជាមួយប្រពន្ធ និងបានដាក់ពាក្យប្តឹងប្រពន្ធរបស់ខ្លួន ទាមទារសំណងទឹកប្រាក់ចំនួន ១២ម៉ឺន ដុល្លារ ដោយសារតែ ទោស បង្កើតបានកូនស្រីម្នាក់ មានរូបអាក្រក់ខ្លាំង ហើយចុងក្រោយគាត់ក៏បានឈ្នះក្តីនេះ៕