អ្នកកំពុងតែពិបាកចិត្ត និងមិនមានការជឿជាក់លើខ្លួនឯង នៅពេលប្រើប្រាស់សម្លៀកបំពាក់ស្អាតៗ ដោយសារតែរង្វង់ទី២របស់អ្នកធំពេក? ដើម្បីជួយកំលំអ និងកាត់បន្ថយទំហំនៃរង្វង់ទី២របស់អ្នក សូមស្វែងយល់ដូចតទៅ។

/ ហូបមើម និងផ្លែឈើទាំងសម្បក

សម្បករបស់ដំឡូងបារាំង សម្បកប៉ោម សារី មានជាតិសរសៃច្រើន ដូច្នេះវាក៏មានប្រយោជន៍ច្រើនដល់សុខភាពរាងកាយ ក៏ដូចជាជួយរួមចំណែកបញ្ចុះទម្ងន់។ធ្វើខ្លួនឱ្យរវល់ជាងមុន

នៅពេលទំនេរខ្លាំងពេក អ្នកប្រាកដជានឹងគិតរកអ្វីមកទំពាឱ្យបាត់អប្បសុខ ប្រការនេះនឹងមានគ្រោះថ្នាក់ខ្លាំងណាស់ ចំពោះអ្នកដែលមានបំណងសម្រកទម្ងន់។ ដូច្នេះ ដើម្បីចៀសវាងប្រការនេះ ល្អបំផុតគឺគួររកអ្វីមកធ្វើ ដូចជា រៀនដេរប៉ាក់ ជូតផ្ទះ ។ល។ ហូបទឹកឱ្យបានច្រើន

ទឹកគឺជារបស់ដែលចាំបាច់បំផុតសម្រាប់រាងកាយ វាមិនត្រឹមតែជួយឱ្យស្បែកស្អាតនោះទេ តែក៏ជួយកែលំអរាងរៅរបស់អ្នក។ ការហូបទឹកច្រើននឹងជួយបញ្ចុះទម្ងន់ ដោយសារថា វានឹងជួយ​បណ្ដេញជាតិខ្លាញ់ដែលប្រមូលផ្ដុំនៅត្រង់ពោះ។ នៅមុនពេលហូបបាយ អ្នកគួរតែហូបទឹកមួយកែវជាមុន ដើម្បីកាត់បន្ថយការទទួលទានអាហារ។ហូបយឺតៗ

width=348

ពេលអ្នកហូបអាហារយឺតៗ ទំពាឱ្យបានម៉ត់ នោះវានឹងជួយចៀសវាងបាននូវបញ្ហាទល់លាមក ហើមពោះ និងកាត់បន្ថយការប្រមូលផ្ដុំជាតិខ្លាញ់នៅត្រង់ពោះ តាមរយៈនេះ រង្វង់ទី២របស់អ្នកក៏នឹងបានតូចជាងមុន។ក្រុមអ្នកឯកទេសផ្នែកសុខភាព បានយល់ថា រាងកាយរបស់មនុស្ស ត្រូវធ្វើការជាខ្លាំងដើម្បីកិនអាហារដែលយើងលេបចូល ដូច្នេះដើម្បីជួយដល់ប្រព័ន្ធរំលាយអាហារ អ្នកគួរតែទំពាឱ្យបានដប់ដងមុនពេលលេបចូល។ ប្រសិនអ្នកហូបអាហារលឿនពេក អ្នកប្រាកដជានឹងត្រូវប្រឈមនឹងជម្ងឺក្រពះ ហើយរង្វង់ទី ២របស់អ្នក ក៏នឹងធំឡើងផងដែរ។ ធ្វើលំហាត់ប្រាណឱ្យពោះ

 

នៅក្នុងជីវិតប្រចាំថ្ងៃ បូករួមទាំងពេលកំពុងនិយាយលេងជាមួយអ្នកដទៃ អ្នកគួរតែធ្វើលំហាត់ប្រាណឱ្យពោះ ដោយការទម្រឹង ឬប្រឹងក្បាលពោះ និងធ្វើក្បាលពោះឱ្យផត។ ចូរធ្វើឱ្យការហាត់ប្រាណបែបនេះ ក្លាយជាទម្លាប់ប្រចាំថ្ងៃ។ ប្រសិនធ្វើបានបែបនេះ វានឹងជួយរំលាយជាតិខ្លាញ់ដែលសល់ក្នុងរាងកាយ ពិសេសនៅត្រង់ក្បាលពោះ។ដើរដោយថ្មើរជើង និងលោតខ្សែ

/

ប្រសិនអ្នកព្យាយាមដើរដោយថ្មើរជើង ដូចជាការដើរទៅផ្សារ និងលោតខ្សែ ឬគ្រវីកងចង្កេះជាដើម ឱ្យបាន ៣០នាទីក្នុងមួយថ្ងៃ នោះវានឹងជួយធ្វើឱ្យប្រព័ន្ធស្រូបយកជីវិតជាតិក្នុងរាងកាយដំណើរការល្អ កាត់បន្ថយជាតិខ្លាញ់ត្រង់ពោះ ជួយរំលាយអាហារបានស្រួល និងទប់ស្កាត់ការប្រមូលផ្ដុំខ្លាញ់ នៅត្រង់រង្វង់ទី ២ របស់អ្នក៕

ដោយ ៖ តារាប្រភព ៖ LD