ក្រុមចោរប្លន់ដែលមានគ្នា ២ នាក់អាយុប្រហែល ១៨ ទៅ ១៩ ឆ្នាំបានសំរុកចូលទៅប្លន់ក្នុងហាងបំរើសេវាកម្ម Internet មួយនៅសហរដ្ឋអាមេរិក បម្រុងនឹងប្លន់ម្ចាស់ហាង ប៉ុន្ដែត្រូវបានតាចាស់ម្នាក់ ដកកាំភ្លើង ដេញចោរទាំងនោះទៅបាត់។

កាលពីថ្ងៃទី ១៣ កាក្កដា កន្លងទៅ មានក្រុមចោរប្លន់ដែលមានគ្នា ២ នាក់អាយុប្រហែល ១៨ ទៅ ១៩ ឆ្នាំបានសំរុកចូលទៅប្លន់ក្នុងហាងបំរើសេវាកម្ម Internet មួយនៅសហរដ្ឋអាមេរិក។ ក្រុមចោរវ័យក្មេងនេះមានប្រដាប់ដោយអាវុធ ដោយពួកគេបានសម្រុកចូលទៅក្នុងហាង Internet នោះដូចជាចោរដែលមានជំនាញណាស់ប៉ុន្តែនរណាទៅដឹងថាក្មេងអាយុ ១៨ ទៅ ១៩ ឆ្នាំ វាអាចគ្រាន់បើជាងតាអាយុ ៧១ នោះ?
លោកតា Williams អាយុ ៧១ ឆ្នាំបានចេញមុខមកប្រដៅក្មេងៗពាក់មុខ ២ នាក់នេះជាមួយនឹងកាំភ្លើខ្លីរបស់គាត់ ដោយបានបាញ់បំភ័យពួកចោរអោយរត់ប្រាស់យកតែអាយុ ហើយទំនងជាតក់ស្លុតខ្លាំងផង។ លោកតា Williams មានលិខិតសំគាល់កាំភ្លើងហើយខាងមេធាវីរដ្ឋក៏បានបញ្ជាក់ផងដែរថាការបាញ់នេះមិនខុសច្បាប់នោះទេ៕
ដោយ៖ ម៉ូកាប្រភពពី៖ sky