សឹង្ហបុរី ៖ ពស់ថ្លាន់ដ៏ធំមួយក្បាល ដែលត្រូវបានគេប្រទះឃើញ តាមដងផ្លូវ Hougang Avenue 8 ប្រទេសសឹង្ហបុរី ជាលទ្ធផលត្រូវបានគេចាប់បានហើយ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ។

គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ បានកើតឡើងកាលពីពេលកន្លងទៅនោះគឺ នៅថ្ងៃទី ៤ ខែកក្កដា ម្សិលមិញនេះ វេលាម៉ោងប្រមាណជាង ៨ និង ៣០ នាទីព្រឺក ។ យ៉ាងណាមិញ បន្ទាប់ពីបានដឹងឭ ថាមានក្រុមមនុស្សយ៉ាងច្រើនកុះករ ផ្អើលនាំគ្នាមកមើលពស់ថ្លាន់ដ៏ធំមួយក្បាលនេះហើយនោះ ក្រុមអ្នកជំនាញខាងចាប់សត្វពស់ ២ នាក់ ក៏បានទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីចេញយុទ្ធនាការចាប់ពស់ប្រភេទនេះ រហូតបានសម្រេច។
យ៉ាងណាមិញ បើយោងតាមសម្តីអ្នកជំនាញម្នាក់ ដែលជាអ្នកចាប់ពស់មួយនេះអោយដឹងថា វាពិតជាមានទម្ងន់ធ្ងន់គ្រាន់បើ មុននឹងចាប់វាដាក់ឡាន និង យកវាទៅរក្សាទុកដោយអនុលោមទៅតាមការបញ្ជារបស់អាជ្ញាធរក្រុង៕
ដោយ ៖ រិទ្ធីប្រភព ៖ អាស៊ីវ័ន