ព័ត៌មានអន្តរជាតិ   បុរសពីរនាក់ត្រូវបានចាប់ឃាត់ខ្លួន  និងចាប់ញ៉ាត់ចូលគុក ខណៈពេល បានរកអោយឃើញថា បានលួចប្រេងអូលីវដល់ទៅ  ២២០,០០០ លីត្រ ពីហាង KFC នេះបើ តាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Happening ដែលទើបតែបានចេញផ្សាយកាល ពីពេលកន្លងទៅនេះ។

width=469

គួរបញ្ជាក់ផងដែរថា ជនជាប់ចោទទាំងពីររូបនោះ មានឈ្មោះថា​ Stuart Bradley វ័យ ៣៨ ឆ្នាំ និង  Matthew Walker វ័យ ២៧ ឆ្នាំ  ពួកគេទាំងពីរនាក់មកពីតំបន់ Stourport, Worcestershire ប្រទេសអង់គ្លេស។

លើសពីនេះទៅទៀត  បើយោងតាមសម្តីមន្រ្តីប៉ូលីសបាននិយាយបញ្ជាក់អោយដឹងថា ពួកគេ មិនត្រឹមតែលួចប្រេងអូលីវចេញពី  ភោជនីយដ្ឋានអាហារសម្រន់  KFC ប៉ុណ្ណោះទេ តែពួកគេ ក៏បានលួចពី Tesco និង Asda ផងដែរ ។  គួររំឭកផងដែរថា​ មកទល់នឹងពេលនេះ បុរសជាប់ ចោទទាំងពីររូបនោះ ត្រូវបានកាត់ទោសអោយជាប់ពន្ធនាគារ ក្នុងម្នាក់ៗ​ ពីរឆ្នាំហើយ៕

ដោយ ៖ ពិសិដ្ឋ ប្រភព ៖ Happening