ផ្លែប៉ម ជារុក្ឋជាតិបូមផ្លែម្យ៉ាង ដែលមានរាងមូល ស្អាត និង មានឱជារសឆ្ងាញ់ពិសា។ ផ្លែប៉មអាចយកមក ទទួលទានលេង ឬ ទទួលជាបង្អែម ក្រោយពេល ទទួលទានបាយរួចក៏បាន។
អ្វីដែលពិសេសនោះ គឺផ្លែប៉ម សម្បូរណ៍ទៅដោយ សារធាតុចិញ្ចឹម និង វីតាមីន ជាច្រើន ផ្តល់អត្ថប្រយោជន៍ល្អ ចំពោះសុខភាព និង ជួយឱ្យស្បែកស ភ្លឺរលោង និង មានសំណើម។ជាពិសេស ការពារប្រឆំាងនឹងជំងឺជរាភ្លេចភ្លាំង និង ជំងឺញ័រសរសៃសាច់ដុំ។ល។

១/ធ្វើឱ្យធ្មេញស និង មានសុខភាពល្អ៖ នៅពេលដែលអ្នក ទទួលទានផ្លែប៉ម ខាំ និង ទំពារ ផ្លែប៉ម និង ជួយពន្លឿនការផលិតទឹកមាត់ នៅក្នុងមាត់របស់អ្នក កាត់បន្ថយការបែកធ្មេញ ដោយការជួយ បន្ធូរបន្ថយកម្រិតនៃបាក់តេរី ដែលនៅជាប់ធ្មេញ និង ធ្វើឱ្យធ្មេញរបស់ស ភ្លឺរលោង។ ២/ ការពារមិន ឱ្យមានជំងឺបាត់ការចងចាំ (ជំងឺជរាភ្លេចភ្លាំង)៖ ការសិក្សាថ្មីមួយ ដែលអ្នកស្រាវជ្រាវ បានអនុវត្ត លើសត្វកណ្ដុរបានបង្ហាញថា ការផឹកទឹកផ្លែប៉ោម អាចរក្សា និងការពារមិនឱ្យមានជំងឺជរាភ្លេចភ្លាំង និង ប្រឆាំងភាពចាស់ជរានៃខួរក្បាលរបស់មនុស្ស។
៣/ ការពារប្រឆំាងនឹងជំងឺញ័រសរសៃសាច់ដុំ៖ ការស្រាវជ្រាវមួយបានបង្ហាញថា មនុស្សដែលបរិភោគផ្លែឈើ និង អាហារ ដែលមានជាតិសរសៃខ្ពស់ ផ្សេងទៀត អាចជួយការពារប្រឆាំងនឹង ជំងឺញ័រសរសៃសាច់ដុំ និងការពារកោសិកាប្រសាទ របស់មនុស្ស ដោយសារតែផ្លែប៉ម និង ផ្លែឈើផ្សេងទៀត ដែលមានសារធាតុសរសៃ មានផ្ទុកនូវសារធាតុ antioxidants សារធាតុចិញ្ចឹម និង វីតាមីន ច្រើន៕
ដោយ៖ វណ្ណៈប្រភព៖ besthealthmag