ព័ត៌មានអន្តរជាតិ ៖ បន្ទប់សិច ឬក៏ Sex Room ត្រូវបានរកអោយឃើញថា បានដាក់ដំណើរការជាផ្លូវការ   ​ក្នុងមន្ទីរពេទ្យមួយកន្លែង   ដែលមានទីតាំងនៅក្នុងប្រទេសចិន   សំរាប់គូស្វាមីភរិយាណា   ចង់បានកូន   នេះបើតាមការអោយដឹង  ពីទំព័រសារព័ត៌មានបរទេស Happening ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ។

width=471

គួរបញ្ជាក់ផងដែរថា បន្ទប់នេះត្រូវបានរចនាជាពិសេសដោយបានបំពាក់នូវភ្លើងពណ៌បែបរ៉ូមែនទិច​ ជាមួយនឹងបរិយាកាសដ៏គួរអោយទាក់ទាញផងដែរ។

លើសពីនេះទៅទៀត  បើយោងតាមប្រភពដដែលបានបន្ថែមអោយដឹងផងដែរថា Sex Room ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សំរាប់គូស្វាមីភរិយាណា ចង់បានកូនឆាប់ ដោយវាជួយជំរុញនូវទឹកចិត្ត  អោយបើកសមរភូមិប្រយុទ្ធកាន់តែខ្លាំងនិងច្រើន ប្រកបទៅដោយប្រសិទ្ធិភាពខ្ពស់ជាងកន្លែងដទៃ។ គួររំឭកផងដែរថា Sex Room គឺរកឃើញមាននៅក្នុងមន្ទីរពេទ្យ​ Wuhan Songziniao ខេត្ត Hubei ប្រទេសចិន ។ ជ្រាបកាន់តែច្បាស់ តាមដានរូបភាពមួយចំនួនដែលមាននៅខាងក្រោមបន្តិចទៅ ៖

width=470

width=469

width=469

ដោយ ៖ រិទ្ធីប្រភព ៖ Happening