បទចម្រៀងដែលតែងតែចាក់ផ្សាយនៅក្នុងឱកាសបុណ្យណូអែល Last Christmas របស់ Whamត្រូវបានគេយកមកកាត់ត ផ្គុំជាមួយនឹងបទ Gangnam Style របស់ PSY ដើម្បីបង្កើតបានជា clipសប្បាយរីករាយមួយ។

ក្រោយពីត្រូវបានបង្ហោះឡើងនៅលើគេហទំព័រចែករំលែក Vimeo, clip របស់ DJ Paolo Monti ត្រូវបានអ្នកទស្សនាច្រើន និងវាយតំលៃខ្ពស់ ព្រោះតែមានការផ្គុំមានការស៊ីចង្វាក់ល្អរវាងរូបភាព និងភ្លេង។

ការបង្ហាញខ្លួនចំពេលវេលាដែលពិភពលោកទាំងមូលកំពុងតែរៀបចំទទួលស្វាគមន៍បុណ្យណូអែលបានធ្វើឲ្យ Wham vs PSY - Last Gangnam Christmas ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើននៅលើគេហទំព័របណ្តាញសង្គមនានា ពីសំណាក់អ្នកនិយមលេងអ៊ិនធឺណេត។

សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖

ដោយ៖ សិលាប្រភព៖ VE