Fear Factor គឺជាកម្មវិធីទូរទស្សន៍មួយដែលផ្សាយឡើងវិញនូវព្រឹតិ្ដការណ៍ពិសេសៗ គួរអោយខ្លាចបំផុត។ អ្នកដែលចូលរួម នឹងត្រូវធ្វើសកម្មភាពគួរអោយញញើត ដូចជា ញ៉ាំគ្រឿងក្នុងរបស់សត្វ ឬដាក់សត្វមានពឹសលើខ្លួនជាដើម។ ថ្មីនេះ នៅក្នុងវគ្គទី ១០០របស់កម្មវិធីនេះ អ្នកចូលរួមត្រូវតែញ៉ាំលិង្គសេះ។លោក Park Sung Hyun ប្រធានមន្ទីរពេទ្យបានអោយដឹងថា លិង្គសេះ មានប្រសិទ្ធិភាពក្នុងការព្យាបាលអាការៈខ្សោយប្រដាប់ភេទ និងជួយអោយគូស្វាមី ភរិយាដែលមិនទាន់មានកូន អាចមានកូនបានឆាប់។នៅក្នុងការប្រកួតនេះ គេឃើញមានពិធីការិនី Kwak Hyun Hwa គឺជាអ្នកញ៉ាំមុនគេ។ ប្រហែលជាអាហារនេះ មានក្លិនមិនល្អ ទើបនាងធ្វើមុខដូចពិបាកទ្រាំណាស់។​ ប៉ុន្ដែចុងក្រោយ នាងនៅតែអាចលេបអាហារពិសេសនេះបាន។បន្ទាប់មក អ្នកដែលបានចូលរួមការប្រកួត ក៏បានស្គាល់រសជាតិលិង្គសេះ ម្ដងម្នាក់ៗ។ សូម្បីតែ តារាស្រីម្នាក់របស់កូរ៉េខាងត្បូង ក៏បញ្ចុះបញ្ចូលស្វាមីខ្លួន អោយញ៉ាំអាហារនេះ តែចុងក្រោយ គេក៏ក្អួតចេញមកទាំងអស់៕
/
/
/
ពិធីការិនី Kwak Hyun Hwa គឺជាអ្នកញ៉ាំមុនគេ
/
/
បុរសនេះ ក្អួតចេញមកទាំងអស់ បន្ទាប់ពីត្រូវប្រពន្ធបង្ខំអោយញ៉ាំលិង្គសេះ
ដោយ ៖ សូរីយ៉ាប្រភព ៖ k14