ដោយសារតែពាក្យរបស់ Rihanna ប៉ុន្មានម៉ាត់ ធ្វើអោយអ៊ីនធើណេតរំជើបរំជួល ធ្វើអោយគេដាក់ Ronaldo ជាប្រធានបទចំបង ថាតើកីឡាករ Ronaldo ជាភេទអ្វី ។ដូចដែលយើងបានដឹងហើយថា Cristano Ronaldo ជាអ្នកគាំទ្រដ៏ធំម្នាក់ របស់ Rihanna មិនត្រឹមតែប៉ុណ្ណោះ ពួកគេទាំងពីរ ក៏ជាមិត្តភក្តិដ៏ជិតស្និតផងដែរ ។ គេអាចដឹងបាន ទៅតាមរឿងមួយចំនួនដែលថាពួកគេ ជិតស្និតជាមួយគ្នា ដូចជាពេលបញ្ចប់រដូវកាលភ្លាម Ronaldo ក៏ជិះយន្តហោះទៅមើល Concert របស់ Rihanna នៅប្រទេសកំណើត ប័រទុយហ្កាល់ ដើម្បីរក្សាមិត្តភាព ។

/

ទោះជាយ៉ាងណាក្តីថ្មីៗនេះ នៅក្នុងបទសំភាសន៍មួយ តារាចំរៀងស្រី Rihanna បាននិយាយថានាងមានមិត្តភក្តិជា មនុស្សស្រឡាញ់ភេទដូចគ្នា ច្រើនណាស់ តែនាងមិនរើសអើងឡើយ ។ដោយសារតែ ពាក្យសំដីប៉ុន្មានម៉ាត់នេះ ធ្វើអោយគេគិតដល់ Ronaldo ដែលធ្លាប់មានពាក្យចចាមអារ៉ាមថា Ronaldo ជាមនុស្សស្រឡាញ់ភេទដូចគ្នា ។ មិនត្រឹមតែប៉ុណ្ណោះ រឿងចំលែកដែលទើបតែកើតឡើង កាលពីខែមិនាកន្លងទៅនេះគឺ គណនីទំព័រ Facebook របស់ Ronaldoបានបង្ហោះថា I'm Gay ដែលបានន័យថា ខ្ញុំជាខ្ទើយ ធ្វើអោយមានការភ្ញាក់ផ្អើលជាខ្លាំងតែក្រោយមក ក៏បានដឹងថា គណនីរបស់ Ronaldo ត្រូបានគេ Hack ចូល ។ គេក៏ធ្លាប់ចាំបានថា Ronaldo ស្លៀកពាក់ជាមួយនិង ខោខ្លីពណ៌ផ្កាឈូក ដែលជាពណ៌សំរាប់ស្រីនោះ ។

/

/ទោះបីជាពាក្យចចាមអារ៉ាមខ្លាំងយ៉ាងណាក៏ដោយ ក៏ Ronaldo និងគូរស្នេហ៍ មិនខ្វល់ពីពាក្យចចាមអារ៉ាមទាំងនោះដែរ ពួកគេនៅតែដើរលេងជាមួយគ្នា យ៉ាងសប្បាយរីករាយ ៕

/

ដោយ ៖ កុសលប្រភព ៖ k14