សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឩតុនិយម បានឲ្យដឹងថា មកដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១២ ជ្រលងសម្ពាធទាបបានលាតសន្ធឹងកាន់តែជ្រៅ និងបង្កើនឥទ្ធិពលកាន់តែខ្លាំង មកលើព្រះរាជាណាចក្រកម្ពុជា។ លក្ខណៈបែបនេះ នឹងធ្វើឲ្យផ្ទៃមេឃមានពពកច្រើនមីរដេរដាស ហើយអាចធ្វើឲ្យមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១២ នៅតំបន់វាលទំនាប និងតំបន់ខ្ពង់រាប ដែលអាចបង្កឲ្យមានជំនន់ទឹកភ្លៀង នៅតាមខេត្តមួយចំនួន ដូចជា ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប ព្រះវិហារ ក្រចេះ កំពង់ចាម កំពង់ធំ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ កំពង់ឆ្នាំង កណ្តាល តាកែវ ព្រៃវែងនិងខេត្តស្វាយរៀង។

ពីសេចក្ដីជូនដំណឹង របស់ក្រសួង ធនធានទឹក និងឧតុនិយម