ដូចដែលយើងបានដឹងហើយថា ថ្មីៗនេះក្រុម Real Madrid បានទៅប្រកួតមិត្តភាពជាមួយក្រុម Bournemouth ។ ក្មេងប្រុសអាយុ ១០ ឆ្នាំម្នាក់ ត្រូវបានផ្តល់ឳកាស ធ្វើជាកុមារនាំមុខកីឡាករ ។ បន្ទាប់ពីបានចាប់ដៃជាមួយ និមត្តរូបរបស់ខ្លួន Cristiano Ronaldo រួចមក កុមារាអាយុ ១០ ឆ្នាំនោះ អត់លាងដៃរបស់ខ្លួន ២ ៣ ថ្ងៃ ។

Theក្មេងប្រុសនោះមានឈ្មោះថា Harry Mogg ។ ក្នុងបទសំភាសន៍ Harry និយាយថា វាមិនមែនជារឿងងាយទេ ដែលមានឳកាសបានចាប់ដៃ ជាមួយតារាល្បី ។ Harry បន្តថា កីឡាករក្នុងក្រុម Real Madrid រស់រាយរាក់ទាក់ខ្លាំងណាស់ ។ ដោយសារតែហេតុនេះហើយ ទើបគេគិតថាសំរេចចិត្ត មិនលាងដៃ ២ ៣ ថ្ងៃដើម្បីទុកជាអនុស្សាវរីយ៍ ។

Theមិនត្រឹមតែប៉ុណ្ណោះ មុនការប្រកួត Ronaldo ក៏ត្រូវគេថតបានថា មានកាយវិការរស់រាយ ជាមួយកុមារាម្នាក់ទៀតផងដែរ ដោយធ្វើសរសៃរស្មារអោយ ។ លទ្ធផលបញ្ចប់ដោយ Real Madrid ៦-០ Bournemouth ៕

ដោយ ៖ កុសលប្រភព ៖ k14