ក្នុងវ័យ ៣២ឆ្នាំ Yang Huiyan បានក្លាយជាមហាសេដ្ឋីនីដែលមានទ្រព្យច្រើនបំផុត នៃប្រទេសចិន សម្រាប់ឆ្នាំ ២០១៣ ។ ក្រៅពីមានប្រាក់ច្រើន Yang Huiyan ក៏មានសម្រស់ដ៏ស្រស់ស្អាតផងដែរ។

width=448

Yang Huiyan អាយុ ៣២ឆ្នាំ ជាមហាសេដ្ឋីនី របស់ចិន ដែលមានទ្រព្យ ៨,៣ពាន់លានដុល្លារអាមេរិក

Yang Huiyan គឺជាស្ថាបនិកនៃក្រុមហ៊ុនអចលនទ្រព្យ Country Garden   ដ៏ល្បីឈ្មោះនៅចិន។ ឆ្នាំ ២០០៧ បន្ទាប់ពីបានទទួលមរតកជាភាគហ៊ុនរបស់ឪពុក Yang Huiyan ត្រូវបានទស្សនាវដ្ដី Forbes ជ្រើសរើសទៅក្នុងបញ្ជី ស្ដីអំពីអ្នកមានបំផុតក្នុងពិភពលោក ហើយចាប់តាំងពីឆ្នាំ ២០០៧ មកដល់ពេលនេះ Yang Huiyan តែងមានវត្តមាននៅក្នុងបញ្ជីសេដ្ឋីនីវ័យក្មេងបំផុតនៅចិន។

width=440

width=465

បើទោះជាបានទទួលមរតកជាទ្រព្យសម្បត្តិដ៏ច្រើនពីឪពុករបស់នាង ប៉ុន្ដែ Yang ក៏បានបង្ហាញថា ខ្លួនជាមនុស្សមានសមត្ថភាព គឺមិនមែនជាអ្នកទទួលមរតកដែលគ្មានបានការណ៍នោះទេ​ជាមួយនឹង​សញ្ញាបត្រជំនាញផ្នែកគ្រប់គ្រងពាណិជ្ជកម្ម Yang បានដឹកនាំ​​ក្រុមហ៊ុន ប្រកបដោយជោគជ័យ ហើយកាន់តែរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ។

width=398

width=398

មិនត្រឹមតែសម្បូរទ្រព្យប៉ុណ្ណោះទេ Yang Huiyan ក៏មានសម្រស់ទាក់ទាញយ៉ាងខ្លាំង ធ្វើឱ្យបុរសជា​ច្រើនស្រមៃចង់បាន។ ប្រភពព័ត៌មានឱ្យដឹងថា សេដ្ឋីនីវ័យក្មេងរូបស្រស់សោភានេះ មានបុរសរាប់មិនអស់ កំពុងតាមស្រឡាញ់   ប៉ុន្ដែ មិនទាន់មានបុរសណាម្នាក់   អាចធ្វើឱ្យបេះដូងរបស់នារីម្នាក់នេះ រំជើបរំជួលនៅឡើយ។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

សេដ្ឋីរបស់ Starbucks ៖ បង្កើតក្ដីស្រមៃ ពីតំបន់សំបុកកណ្ដុរ

ផលិតអាវសម្រាប់មាន់ ក៏ជាវិធីរកប្រាក់ ប្រកបដោយភាព ច្នៃប្រឌិត

វិធី ៩យ៉ាង ដើម្បីក្លាយជា អ្នកមាន

សេវាកម្មបុណ្យសពនៅចិន ៖ វិស័យដែលរកប្រាក់បាន ១៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំ

 ប្រែសម្រួលដោយ ៖ តារាប្រភព ៖ cafebiz