អ្នកប្រើប្រាស់ Facebook ថ្ងៃនេះ បានទទួលបន្ថែមនូវការបន្ទាន់សម័យថ្មី ពី Facebook នោះគឺការបញ្ចេញមតិដោយ sticker ដែលបន្ថែមពីលើរូបសញ្ញាមុខមនុស្សសើច។

/

ការបញ្ចេញមតិដោយ sticker ថ្មីនេះ នឹងជួយឱ្យការបង្ហាញនូវអារម្មណ៍ បានប្រសើរជាងមុន ហើយក្នុងនោះ រូបភាព sticker ជាច្រើន ក៏មានមុខមាត់គួរឱ្យចង់សើច និងទាក់ទាញផងដែរ។ អ្នកប្រើប្រាស់ ក៏អាចទាញយកបន្ថែមនូវបណ្ដា sticker មិនគិតថ្លៃ ពីបណ្ដាញសង្គមមួយនេះ។

/

បច្ចុប្បន្ន ការបញ្ចេញបតិដោយ sticker នេះ ត្រូវបានអនុវត្តនៅលើកំណែសម្រាប់កុំព្យូទ័រលើតុ ចំណែកកំណែសម្រាប់ឧបករណ៍ចល័ត គឺមានសម្រាប់ប្រព័ន្ធប្រតិបត្តិ iOS និង Android ។ រីឯ Windows Phone ការបញ្ចេញបតិដោយ sticker ក៏បានបង្ហាញជារូបរាង ប៉ុន្ដែ មិនទាន់បង្ហោះបាន។

/

ប្រសិនកម្មវិធី Facebook នៅលើទូរស័ព្ទរបស់នេះ មិនទាន់មានមុខងារនេះ ចូរបន្ទាន់សម័យ Facebook ឡើងកំណែថ្មីបំផុត។ ថ្វីបើមុខងារថ្មីនេះ ពិតជាគួរឱ្យចាប់អារម្មណ៍ ប៉ុន្ដែ អ្នកក៏មិនគួររំខានដល់អ្នកដទៃ ដោយ sticker ទាំងនេះ ច្រើនពេកនោះដែរ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ insidefacebook/techcrunch