ព័ត៌មានអន្តរជាតិ    ៖ ស្រ្តីម្នាក់ ជាពលរដ្ខរស់នៅក្នុងខេត្ត  Anhui  ភាគខាងកើតប្រទេសចិនត្រូវបានរកអោយឃើញថា បានជាប់គាំងនៅក្នុងចន្លោះជញ្ជាំងតូចមួយ កាលពីម៉ោងប្រមាណជាង ១០ យប់ (ម៉ោងក្នុងស្រុកប្រទេសចិន)   នេះបើតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស Yahoo ។

width=453

បើទោះជាខិតខំរើបំរាស់  យ៉ាងណាក៏ដោយ ស្រ្តីរូបនេះ  បានជាប់គាំងដល់ទៅម៉ោង ៥ ទាបភ្លឺរហូតដល់អ្នកធ្វើដំណើរឆ្លងកាត់បានប្រទះឃើញ និងស្រែករកជំនួយ។ យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលបន្ថែមថា​   បន្ទាប់ពីមានការជួយសង្គ្រោះ  ពីក្រុមអ្នកជំនាញដោយបានចំណាយពេលដល់ទៅ ២០ នាទី ក្រោយពីវាយកំទេចថ្មមៗនូវបំណែកខ្លះនៃជញ្ជាំង ស្រ្តីរូបនោះក៏ត្រូវបានជួយសង្គ្រោះចេញពីទីចង្អៀតដ៏តូចនោះ ដោយសុវត្ថិភាព។ ខាងក្រោមនេះជាវីដេអូជ្រាបកាន់តែច្បាស់ ថាតើ ក្រុមជួយសង្គ្រោះអាចជួយស្រ្តីរូបនោះបានយ៉ាងដូចម្តេច តាមដានទស្សនាទាំងអស់គ្នាណា ៖

ចងចាំ ៖ ការសហការគ្នាបានល្អ នាំមកនូវភាពជោគជ័យ ៕

ដោយ ៖ ពិសីប្រភព ៖ Yahoo