កីឡាករម្នាក់មកពីភាគខាងលិចប្រទេសចិនបានត្រូវបញ្ចូលឈ្មោះទៅក្នុងបញ្ជីឯតទគ្គកម្ម ពិភពលោក Guinness បន្ទាប់ពីបានប្រើធ្មេញលើកកៅអីចំនួន ២៣ បានសម្រេចក្នុងរយៈ ១១វិនាទី។

/

Li Hongxiao (៣០ឆ្នាំ) បានបំបែកឯតទគ្គកម្មពិភពលោក ១៤កៅអីមុននេះដោយងាយ ស្រួល។

/

បើទោះជាកៅអីនិមួយៗមានប្រវែង ៤៥ស.ម និងទំងន់ ៣គ.ក ប៉ុន្ដែការសំដែងនេះហាក់ដូច ជាមិនមានការលំបាកសម្រាប់បុរសនេះ។

/

គេបានដឹងថា Li Hongxiao មកពីភូមិ Tianqiao ក្រុង Chongqing ចាប់ផ្ដើមដើរលេងម៉ុងសាយ ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារតាំងពីអាយុ ៨ឆ្នាំ។

/

ឆ្នាំ ២០០០ Li Hongxiao ចាប់ផ្ដើមសាកល្បងលើកឧបករណ៍មួយចំនួនដូចជា កំណាត់ដើម ឬស្សី ជណ្ដើរ ឬកៅអីជាដើម ដោយប្រើធ្មេញរបស់ខ្លួន។

/ /

ដើម្បីទទួលបានលទ្ធផលដូចខាងលើ Li Hongxiao បានធ្លាប់បរាជ័យជាច្រើនលើក។ កាល ពីលើកដំបូង នៅពេលសាកល្បងលើកកៅអីចំនួន ១២ Li Hongxiao ត្រូវដេរចំនួន ១៨ថ្នេរ ត្រង់បបូរមាត់ខាងក្រោម ដោយសារតែកៅអីទាំងអស់ធ្លាក់មកលើគាត់៕

ដោយ ៖ សូរីយ៉ា ប្រភព ៖ Mirror