Water Bee... Water Bee... Water Bee... Would you marry me... Would you marry me គឺជាបណ្តាឃ្លាពិរោះៗនៅក្នុងបទចម្រៀងថ្មីមួយរបស់ Manith Jupiter ដែលកំពុងទទួលការពេញនិយមពីសំណាក់អ្នកនិយមលេងអ៊ីនធឺណេតយ៉ាងច្រើន។

Water Bee ដែលមានន័យថាទឹកឃ្មុំ Honey គឺជាបទចម្រៀងមនោសញ្ចេតនាមួយបទ រៀបរាប់ពីរឿងពិតរបស់គូស្នេហ៍មួយគូដែលបានជួបគ្នាដោយចៃដន្យ ហើយបានស្គាល់គ្នា ទាក់ទងគ្នារៀងរាល់ថ្ងៃ រហូតដល់ចុងក្រោយបានរៀបការជាមួយគ្នាដូចបំណង។

/

អ្នកទាំងអស់គ្នាប្រហែលឆ្ងល់នឹងចំណងជើងបទចម្រៀងហើយមើលទៅ ហេតុអីបានមិនដាក់ថា Honey បែរជាដាក់ថា Water Bee ដូចជាអ្នកមិនចេះអង់គ្លេសទៅវិញ? តាមពិតគឺមិនមែន អ្នកដាក់ចំណងជើង គាត់មិនចេះអង់គ្លេសទេ មូលហេតុមានតែមួយគត់គឺ បទចម្រៀងនេះនិយាយពីរឿងស្នេហាពិតរបស់គូស្នេហ៍មួយគូ ហើយចាប់ពីពេលស្រលាញ់គ្នាមកគេទាំងពីរនាក់តែងតែហៅគ្នាថា Water Bee ជំនួសឲ្យពាក្យ Honey នេះជាមូលហេតុនៃចំណងជើងបទចម្រៀងនេះ។

សូមទស្សនាវីដេអូចម្រៀងមនោសញ្ចេតនាដ៏ពិរោះខាងក្រោមនេះ ទាំងអស់គ្នា ^.^

ស្រលាញ់គ្នាដោយភាពស្មោះត្រង់ តស៊ូនៅជាមួយគ្នាគ្រប់កាលៈទេសៈ ជាគន្លឹះនៃត្រើយសុភមង្គលនៅក្នុងជីវិត។ ចូរស្រលាញ់មនុស្សជាទីស្រលាញ់របស់ខ្លួន ឲ្យច្រើនៗណា !

ដោយ៖ សិលាវីដេអូ៖ youtube