ព័ត៌មានអន្តរជាតិ  ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស​​ Happening ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា នៅយប់ថ្ងៃទី១៨ មករា និស្សិតស្រីដែលមានឈ្មោះថា Li Mei Feng វ័យ ២២ ឆ្នាំ មកពីខេត្ត Sichuan ប្រទេសចិនបានធ្វើដំណើរជាមួយនឹងប្អូនស្រីខ្លួន ដើម្បីទៅសួរសុខទុក្ខឪពុកម្តាយ​  ។ ដោយមានការនឿយហត់ពេញមួយថ្ងៃជាមួយនឹងការសិក្សា  ក៏ដូចជាការធ្វើដំណើរ  ក៏បានធ្វើអោយភ្នែករបស់នាងមានអារម្មណ៍មិនសូវស្រួល រំពេចនោះ   នាងក៏បានទាញយកកូនដបតូចមួយនៅក្នុងកាបូប មកបន្តក់ភ្នែក តែភ្លាមៗនោះ ​ ភ្នែករបស់នាងក៏បានចាប់ផ្តើមឈឺមួយរំពេច ដូច្នេះទើបនាងដឹងថា ដបតូចដែលនាងយកមកបន្តក់នោះ  មិនមានជាថ្នាំបន្តក់ភ្នែកនោះទេ តាមពិតទៅវាគឺជា ជ័រកាវបិទក្រចកដៃទៅវិញ (super-adhesive nail glue) ។

width=462

ភ្លាមៗនោះ    ក៏មានការអន្តរាគមន៍   ដោយបានបញ្ជូននាងទៅកាន់មន្ទីរពេទ្យ  ដើម្បីធ្វើការសង្គ្រោះបន្ទាន់   ខណៈពេលដែលភ្នែករបស់នាងមានការឈឺចាប់ជាខ្លាំង  និងមិនអាចបើកបានថែមទៀតផង។ បន្ទាប់ពីមានការខិតខំប្រឹងប្រែងជួយសង្គ្រោះពីក្រុមវេជ្ជបណ្ឌិត ជាលទ្ធផលភ្នែករបស់នាងក៏បានធូរស្រាលមកវិញជាធម្មតា។

width=461

លើសពីនេះទៅទៀត  បើយោងតាមសម្តីជនរងគ្រោះបានបញ្ជាក់ថា  រាល់សព្វមួយដង ដបបន្តក់ភ្នែក និងដបកាវបិទក្រចកនាងដាក់នៅកន្លែងផ្សេងគ្នា នៅក្នុងកាបូបនោះ តែចៃដន្យអីនៅថ្ងៃកើតហេតុនាងបែរជាច្រឡំដាក់ពួកវានៅជាមួយគ្នាទៅវិញ ក៏បណ្តាលអោយមានឧបទេ្ទវហេតុនេះកើតឡើងតែម្តង៕

ដោយ ៖ ពិសីប្រភព ៖ Happening