ហ្ស៊ីមបាវ៉េ៖ តាមការអោយដឹងពីក្រុមអ្នកថែទាំសត្វ ក្នុងសួនសត្វមួយបាននិយាយថា សត្វតោភាគច្រើន គឺវាតែងតែបង្កើតកូននៅក្នុងព្រៃស្ងាត់ តែចំណែកមេតោមួយនេះវិញ បែរជាមកបង្កើតកូនរបស់វាក្នុងកន្ដ្រក ជិតកន្លែងមនុស្សស្នាក់នៅ ក្នុងឧទ្យានជាតិទៅវិញ។

លោក Hillary Madzikanda ដែលជាអ្នកមើលថែរទាំសត្វ ក្នុងសួនសត្វ បាននិយាយថា សត្វតោមួយក្បាលនេះ មានឈ្មោះថា Pasha បង្កើតកូនបានចំនួន ០៨ក្នុងសួនឧទ្យានមួយកន្លែង ដែលមានឈ្មោះថា Cheetah Park នៃប្រទេសហ្ស៊ីមបាវ៉េ។ លោកបានបន្ដថា កូនតោទាំងប្រាំបី គឺមានសុខភាពមាំល្អ និងស្វាហាប់ទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ លោក Hillary Madzikanda បានបន្ថែមថា នេះគឺជាការបង្កើតនូវកូនជំនាន់ក្រោយរបស់សត្វមួយនេះ យើងនឹងខិតខំថែរក្សាកួនសត្វនេះ អោយបានល្អ ជាការបង្ហាញដល់មនុស្សជំនាន់ក្រោយទៀត បានឃើញ នឹងស្គាល់៕
ដោយ៖ វត្ថីប្រភព៖ research