ព័ត៌មានរូបភាព ៖ ពិតណាស់ ប្រិយមិត្ត មិត្តអ្នកអាន កាលពីពេលកន្លងទៅ ធ្លាប់បានដឹងក៏ដូចជាធ្លាប់បានស្គាល់ នូវតារាបង្ហាញម៉ូតសម្លៀកបំពាក់ ស្រស់ៗស្អាត និងស្រស់ៗសង្ហាខណៈពេលដែលពួកគេទាំងអស់នោះគឺជាយុវវ័យ។
ដោយឡែក នាខណៈនេះ លោកអ្នក ដែលជាប្រិយមិត្តទំព័រសារព័ត៌មានកំសាន្ត ខេមញូវពិតជាចម្លែកចិត្ត ប្លែកអារម្មណ៍ ស្របពេលដែលទំព័រយើងខ្ញុំ សូមណែនាំអោយស្គាល់ក្មេងប្រុសវ័យ ៥ ឆ្នាំម្នាក់ឈ្មោះ Alonso Mateo។ Alonso Mateo មិនមែនជាក្មេងប្រុសតូចធម្មតានោះទេ ពោលគឺ គេគឺជាក្មេងប្រុសបង្ហាញម៉ូតសម្លៀកបំពាក់តូច ដែលទទួលបានការពេញនិយមជាខ្លាំង នៅលើបណ្តាញសង្គម Instagram នោះគឺ មានអ្នក followers ដល់ទៅ២,៥០០ នាក់ឯណោះ ។ Mateo គេមានឪពុកជាអ្នកជំនាញខាងហរិញ្ញវត្ថុ ស្របពេលដែលគេមានម្តាយ ជាអ្នករចនាម៉ូតសម្លៀកបំពាក់ ជួយជ្រំជ្រែងផងនោះ Mateo ក៏បានចាប់ផ្តើមចូលចិត្ត តុបតែងខ្លួន និង លេងម៉ូតសម្លៀប ប្រៀបដូចជា បុរស Highclass ដូច្នេះដែរ ។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបណ្តារូបភាព ខាងក្រោមនេះទាំងអស់គ្នា ៖






ដោយ ៖ ពិសីប្រភព ៖ morefm