តារាចម្រៀងសម្លេងធ្ងន់ពិរោះជាអ្នកស្រុក ហូណូលូលូ កោះហាវ៉ៃ លោក Bruno Mars នឹងចេញលក់អាល់ប៊ុមទោលរបស់លោកដែលមានចំណងជើងថា Unorthodox Jukebox នាថ្ងៃទី ១១ ធ្នូខាងមុខនេះដែលអាល់ប៊ុមនេះពោរពេញទៅដោយបទចម្រៀងពិរោះៗ ថ្មីៗជាច្រើន។
ក្នុងនោះដើម្បីជាការ Review លើអាល់ប៊ុមថ្មីរបស់គេ Bruno Mars បានចេញផ្សាយបទចម្រៀងមួយជាបទចម្រៀងថ្មីដែលនឹងមានដាក់បញ្ចូលក្នុងអាល់ប៊ុមថ្មីរបស់គេផងដែរ មានចំណងជើងថា When I WasYour Man។បទចម្រៀងនេះគឺជាបទចម្រៀងមនោសញ្ចេតនា កំសត់ដែលច្រៀងរៀបរាប់ពីអារម្មណ៍បុរសម្នាក់ដែលបាត់បង់ម្ចាស់ស្នេហ៍ នាពេលដែលនាងត្រូវឃ្លាតឆ្ងាយពីខ្លួនទៅកាន់បុរសម្នាក់ថ្មី។ បទចម្រៀងនេះបានឆក់យកទឹកភ្នែករបស់ប្រិយមិត្តជាច្រើនអោយធ្លាយចេញកាត់ផែនថ្ពាល់ ដោយសារតែអត្ថន័យ ក៏ដូចជាការច្រៀងរបស់ Bruno Mars។ យើងសាកទៅស្ដាប់បទថ្មីបន្តិចទៅមើល៕
ដោយ៖ ម៉ូកា