ព័ត៌មានអន្តរជាតិ    ៖  បុរសដែលជាយុវវ័យសម័យថ្មី កូនអ្នកមានម្នាក់ មានឈ្មោះ Aleem Iqbal ជាពលរដ្ឋអង់គ្លេស ត្រូវបានចាប់ផាកពិន័យជាសាច់ប្រាក់ ៦៨ ដុល្លារ ខណៈប្រព្រឹត្ត ខុសទៅនឹងច្បាប់ចរាចរណ៍នោះគឺ  គេបើករថយន្តទំនើប  Rolls-Royce   Phantom ដែលមានតម្លៃដល់ទៅ ៥៨០,០០០ ដុល្លារហុងកុងបណ្តើរ និងប្រើប្រាស់ទូរស័ព្ទដៃបណ្តើរ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេសអាស៊ីវ័ន ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ។

width=430

ជាការពិត     បន្ទាប់ពីមានការចោទប្រកាន់ទៅលើករណីនេះ  លោក Aleem Iqbal ក៏បានសារភាពអោយដឹងផងដែរថា  គាត់ពិតជាបានប្រើប្រាស់ទូរស័ព្ទ  អំឡុងពេលបើកបរពិតប្រាកដមែន  ។ យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលបន្ថែមថា  បន្ទាប់ពីមានការរកឃើញនូវការប្រព្រឹត្តិខុសមួយនេះ ​ យុវវ័យកូនអ្នកមានមួយរូបនេះ  មិនត្រឹមតែតំរូវអោយបង់ការផាកពិន័យប៉ុណ្ណោះទេ   តែក៏តម្រូវអោយមានការបង់ប្រាក់ទៅលើសុំណុំឯកសារប័ណ្ណបើកបរ និងបង់ពន្ធផងដែរ។

គួររំឭកផងដែរថា ការបើកបរបណ្តើរ ប្រើប្រាស់ទូរស័ព្ទបណ្តើរត្រូវបានចាត់ចូលជាករណីមិនគោរពច្បាប់ចរាចរណ៍ នៅតាមបណ្តាប្រទេសមួយចំនួន ក៏ព្រោះតែករណីនេះ វាគឺជាចលករមួយ ដែលញ៉ាំងអោយកើតមានឡើងនូវគ្រោះថ្នាក់ចរាចរណ៍ ដោយអចេតនា៕

ចងចាំ ៖ បើស្រវឹងសូមកុំបើកបរ  បើកបរកុំសេពគ្រឿងស្រវឹង  , ស្រឡាញ់ជីវិតបើកបរពាក់មួកសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ អាស៊ីវ័ន