ពណ៌ផ្កាឈូកខ្ចី រួមនឹងស្នាមគូរសេរីដែលមានពណ៌ស្វាយ ដែលជាពណ៌របស់ស្នេហា នឹងជួយធ្វើឱ្យក្រចកដៃរបស់អ្នក បញ្ចេញភាពស៊ីវិល័យបែបក្មេងវ័យ និងភាពជានារីទាន់សម័យ។អ្នកនឹងទទួលបានសម្រស់ដ៏ស្រស់ស្អាតនៃក្រចកដៃ ដើម្បីបង្អួតគ្នា នៅចុងរដូវក្ដៅឆ្នាំនេះ ដោយគ្រាន់តែធ្វើតាមការណែនាំបែបសាមញ្ញរបស់យើង ដូចខាងក្រោម!

សូមត្រៀម ៖

/១/ ទឹកថ្នាំលាបក្រចក ពី ៤ ទៅ ៦ កូនដប ដែលមានពណ៌ក្នុងសេរីដូចគ្នា ចាប់ពីពណ៌ខ្ចី ដល់ពណ៌ចាស់

/២/ ជក់តូចសម្រាប់គូរក្រចក ដែលមានក្បាលវែងប្រហែល ១០មម

/

៣/ ថ្នាំរលោង ១ដប

វិធីរចនា ៖

/ជំហានទី ១ ៖ ប្រើថ្នាំដែលមានពណ៌ខ្ចីបំផុត លាបទៅលើក្រចកទាំងមូល។ 

/ជំហានទី ២ ៖ ប្រើជក់ក្បាលវែង លាបពណ៌ចាស់បំផុត ទៅលើក្រចក ឱ្យមានរូបជាឆ្នូតតាមបណ្ដោយក្រចក។ 

/ជំហានទី ៣ ៖ យកពណ៌ចាស់លេខ ២ លាបទៅលើក្រចក ឱ្យមានរូបជាឆ្នូតបណ្ដោយ ក្បែរឆ្នូតខាងលើ។ 

/ជំហានទី ៤ ៖ បន្ដគូសដោយប្រើពណ៌ប្រភេទ លេខ ៣ ។ 

/ជំហានទី ៥ ៖ លាបបន្ដដោយប្រើពណ៌ប្រភេទ លេខ ៤ ។ 

/ជំហានទី ៦ ៖ លាបទឹកថ្នាំរលោងពីលើក្រចកទាំងមូល ជាការស្រេច។

គ្រាន់តែប៉ុន្មានជំហានដ៏សាមញ្ញនេះ អ្នកទទួលបានក្រចកដែលមានរចនាជាទឹកជ្រោះ សម្រាប់ចុងរដូវក្ដៅនេះហើយ!

ដោយ ៖ តារាប្រភព ៖ thenailasaurus