មិនចាំបាច់​ស្មុគស្មាញ ប៉ុន្ដែ​ប្រកបដោយ​ភាពសាមញ្ញ លក្ខណៈ​ទន់ភ្លន់ បរិសុទ្ធ ទាំងនេះ​គឺជា​ការ​ផាត់មុខ​មាត់​ប្រចាំត្រកូល​របស់​ស្រី​ស្អាត Krystal របស់​ក្រុម​ចម្រៀង F(x) នៃ​កូរ៉េខាងត្បូង។

/១ / ចូរ​យក BB cream បន្ដិច ដាក់​មកលើ​ខ្នងដៃ រួច​ប្រើ​អេ​ប៉ុង​ផាត់ ផ្ដិត BB cream និង​លាប​ពេញ​ផ្ទៃមុខ ស្ដើងៗ ឱ្យបាន​ស្មើគ្នា។២/ ប្រើប្រាស់​ម្សៅ​ផាត់ ប្រភេទ​ភ្លឺ ដើម្បី​ផាត់​ស្ដើង​នៅលើ​ផ្ទៃមុខ។៣/ ប្រើប្រាស់​ម្សៅ highlight ដើម្បី​ផាត់​ទៅលើ​តំបន់​រាង​អក្សរ T និង  C ។៤/ ជ្រើសរើស​ម្សៅ​ដែលមាន​ពណ៌​ស្រដៀង​នឹង​ពណ៌​សក់ ក្រោយមក​ប្រើ​ជក់​ទន់ ផាត់ម្សៅ​ពណ៌​នេះ ទៅលើ​ចិញ្ចើម។៥/ ប្រើប្រាស់​ម្សៅ​លាប​ភ្នែក​ពណ៌​ផ្កាឈូក ដើម្បី​ផាត់​លើ​ត្របកភ្នែក​លើ។ ប្រើ​ម្សៅ​ភ្នែក​ពណ៌​លឿង​ទឹកក្រូច ផាត់​ឱ្យ​ភ្លឺ​ត្រង់​តំបន់​គល់ ឬ​ដើម​ភ្នែក។៦/ បន្ទាប់មក ប្រើ ជេ​ល គូស​ភ្នែក​ពណ៌​ប្រផេះ​សូកូឡា ដើម្បី​គូស​លើ​គែម​គល់​រោមភ្នែក​ខាងលើ រួច​ប្រើ mascara លាប​រោមភ្នែក​លើ និង​ក្រោម។៧/ ប្រើ​ម្សៅ​ផាត់​ថ្ពាល់​ប្រភេទ​ក្រែ​ម ផាត់​ទៅតាម​រង្វង់​មូល នៅលើ​ឆ្អឹង​ថ្ពាល់ (គួរប្រើ​ដៃ ទើប​ធ្វើឱ្យ​ថ្ពាល់​ក្រហម និង​មាន​លក្ខណៈ​ធម្មជាតិ)។៨/ ប្រើ BB cream ដែលមាន​ពណ៌​ភ្លឺ លាប​ទៅលើ​បបូរមាត់​បន្ដិច ដើម្បី​ជួយ​ឱ្យ​បបូរមាត់​ស៊ិ​ច​ស៊ី។ ក្រោយមក លាប​ក្រែ​ម​ពណ៌​ទឹកក្រូច​លើ​បបូរមាត់។ ប្រើ​ក្រែ​ម​ពណ៌​ផ្កាឈូក លាបតិចៗទៅលើ​ផ្នែក​កណ្ដាល​របស់​បបូរមាត់ ដើម្បី​បង្កើតបានជា​ពណ៌​មួយ​ដែល​ប្រកបដោយ​ភាពជា​នារី​វ័យក្មេង និង​ទាក់ទាញ។

/នាង Krystal មុន​ និង​ក្រោយ​ការ​ផាត់​មុខ​ បែប​ធម្មជាតិ

ក្នុង​វីដេអូ នេះ តារាចម្រៀង​ស្រី​របស់​ក្រុម  F(x) នាង Krystal នឹង​ណែនាំ​អំពី​ការ​ផាត់មុខ​បែប​សាមញ្ញ និង​មាន​ប្រសិទ្ធិភាព​បំផុត របស់​នាង ៖

ដោយ ៖ តារាប្រភព ៖ youtube/xx