វីដេអូនេះត្រូវបានគេប្រើ DVR ដាក់ក្នុងរថយន្តថតជាប់កាលពីម្សិលមិញនេះ ជាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងនៅតៃវ៉ាន់ ដោយមានបុរសម្នាក់បានជិះរថយន្តរបស់ខ្លួនទៅបុកអ្នកដំណើរជិះម៉ូតូ Scooter បណ្ដាលអោយពួកគេដួល ហើយអ្នកបើករថយន្តបង្ករហេតុនេះទំនងដូចជាមិនចង់ទទួលខុសត្រូវនោះទេ ស្រាប់តែបើករថយន្តគិចយក តែប្រាស់អាយុតែម្ដង។តែអ្វីដែលគួរអោយហួសចិត្តខ្លាំងមែនទែននោះគឺថាមានរថយន្តសង្រ្គោះបានមកដល់ឃើញមានអ្នកដំណើររងរបួសហើយ ស្រាប់តែបើកគិចចេញទៅទៀត មិនដឹងជាគាត់មានអ្នកជំងឺជិតស្លាប់ក្នុងរថយន្តសង្រ្គោះ ឬក៏មិនខ្វល់នឹងអ្នកដំណើរ ឬយ៉ាងណា។ មើលវីដេអូខាងក្រោមនេះហើយអ្នកទាំងអស់គ្នាគួរចងចាំថាត្រូវបើកបរប្រកបដោយភាពទទួលខុសត្រូវ និងចេះជួយយកអាសារអ្នកដទៃផងព្រោះសុទ្ធតែជាខ្មែរគ្នាឯងទេ៕
ដោយ៖ ម៉ូកាប្រភពពី៖ Liveleak