ព័ត៌មានអន្តរជាតិ ៖ បើយោងតាមទំព័រសារព័ត៌មានបរទេស Happening ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ  បានបញ្ជាក់អោយដឹងថា   លោកវេជ្ជបណ្ឌិតមា្នក់ត្រូវបានចាប់ឃាត់ខ្លួន និងផ្តន្ទាទោស  បន្ទាប់ពីគាត់បានសារភាពថា ​ បានសិច ជាមួយនឹងសាកសពស្រីនៅឯមន្ទីរពេទ្យ Sherman Oaks Hospital ។

width=460

គួរបញ្ជាក់ផងដែរថា  ការឈានទៅដល់ការចាប់ឃាត់ខ្លួននេះ អាចធ្វើទៅបាន បន្ទាប់ពីមានសេចក្តីរាយការណ៍  ទៅកាន់ភ្នាក់ងារមានសមត្ថកិច្ច  ពីសំណាក់សន្តិសុខប្រចាំការនៅមន្ទីរពេទ្យ គឺលោក Andy Neiman ដែលបានឃើញរឿងមិនគួរកើតមួយនេះដោយផ្ទាល់នឹងភ្នែក

ដោយឡែក   បើនិយាយពីជនជាប់ចោទវិញ ត្រូវបានរកអោយឃើញថា ជាវេជ្ជបណ្ឌិតមួយក្នុងចំណោមវិជ្ជបណ្ឌិតដទៃៗទៀតនៅក្នុងមន្ទីរពេទ្យមួយនេះ​ ដែលគាត់មានឈ្មោះថា Alej-andro Razo  ។ បន្ទាប់ពីមានការចាប់ឃាត់ខ្លួនជនជាប់ចោទ សមត្ថកិច្ចបានធ្វើការឃុំខ្លួនជាបណ្តោះអាសន្ន ដោយរង់ចាំការកាត់ទោសទៅតាមច្បាប់របស់ប្រទេសនេះ។

width=461

គួររំឭកផងដែរថា   រឿងដែលនឹកស្មានមិនដល់ ដែលលើកឡើងស្តីពីលោកវេជ្ជបណ្ឌិតសិចជាមួយនឹងសាកសពមនុស្សស្រីនោះ  បានកើតឡើងនៅក្នុងមន្ទីរពេទ្យ  Sherman Oaks ដែលមានទីតាំងនៅក្នុងរដ្ឋ Carlifonia សហរដ្ឋអាមេរិក៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ Happening