ម៉ូតូ MV Agusta Brutale 1090 R ស៊េរីថ្មី ឆ្នាំ២០១៤ គឺជាប្រភេទម៉ូតូធំ ដ៏ស្រស់ស្អាត និងទាក់ទាញបំផុត សំរាប់យុវវ័យសម័យថ្មី ដែលនិយមចូលចិត្តលេងម៉ូតូធំ បែប Sport។
ម៉ូតូ MV Agusta Brutale 1090 R ស៊េរីថ្មី ២០១៤ ដ៏ស្រស់សង្ហានេះ ត្រូវបានរចនាម៉ូដ និង តុបតែងឡើងយ៉ាងប្រណិត ជាមួយនឹងរូបរាងដ៏ស្រស់ស្អាត មានអំពូលបំភ្លឺភ្លើងខាងមុខ មានភ្នែកមូលមួយបំពង់ផ្សែងស៊ីមាំងភ្លោះនៅចំហៀងខាងស្តាំ អមជាមួយនឹងសំបកកង់បែប Sport ដ៏ធន់ស្វិតមាំអាច ធ្វើដំណើរផ្លូវជិតឆ្ងាយប្រកបដោយសុវត្ថិភាពខ្ពស់។
ជាពិសេស ម៉ូតូ MV Agusta Brutale 1090 R មានកំលាំងម៉ាស៊ីន ដល់ទៅ ១០៧៨សេសេ ល្បឿនលឿនជាង Yamaha R6, R1, និង Honda CBR 1000cc អាចបើកបរបានល្បឿន ១៦៤ម៉ាយ/ម និង មានតំលៃ ១៥,០១០អឺរ៉ូ៕
សូមទស្សនា វីដេអូ ខាងក្រោម






ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ topspeed