ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលទើបតែបានចេញផ្សាយដោយទំព័របរទេស CNN​ កាលពីប៉ុន្មានម៉ោងមុននេះ បានគូសបញ្ជាក់អោយដឹងថា មនុស្ស៦ នាក់  បានស្លាប់បាត់បង់ជីវិត  បន្ទាប់ពីមានសោកនាដកម្មបាក់រលំអាគារកំពង់សាងសង់កំពស់ ៤ ជាន់មួយកន្លែង នៅក្នុងប្រទេស រ៉្វាន់ដា (ទ្វីបអាហ្រ្វិក) ។

គួរបញ្ជាក់ផងដែរថា     មិនត្រឹមតែមានមនុស្ស     ស្លាប់បាត់បង់ជីវិតប៉ុណ្ណោះទេ  តែក៏បានបណ្តាលអោយមនុស្ស ១៦ នាក់ផ្សេងទៀតបានទទួលរងរបួសផងដែរ បន្ទាប់ពីសោកនាដកម្មមួយនេះ   បានកើតឡើងកាលពីថ្ងៃអង្គារកន្លងទៅ  នាខេត្ត  Nyagatare ភាគខាងកើតប្រទេស។

width=442

ភ្លាមៗនោះ    ក៏មានការអន្តរាគមន៍ ពីសំណាក់ក្រុមមន្រ្តីប៉ូលីសផងដែរ  ដោយបានចុះទៅផ្ទាល់ដល់កន្លែងកើតហេតុនិងបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យក្នុងស្រុក។ដោយឡែក       បើតាមប្រភពសារព័ត៌មានដដែលបន្ថែមថា  មូលហេតុពិតនៃការបាក់រលំអាគារកំពស់  ៤ ជាន់  កំពុងសាងសង់មួយនេះ  មិនទាន់ដឹងច្បាស់នៅឡើយទេ  ខណៈស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ៕

ដោយ ៖ រិទ្ធីប្រភព ៖ CNN