/កាលពីថ្ងៃទី ២៥ កន្លងមកនេះគេឃើញមានវីដេអូមួយដែលជាសកម្មភាពសិស្សវិទ្យាល័យកំពុងតែវាយគ្នាយ៉ាងសាហាវ ញ៉ាក់សាច់ដោយមានក្មេងប្រុសជំទង់ម្នាក់បានប្រើហិង្សាវាយដំមកលើក្មេងស្រីជំទង់ម្នាក់យ៉ាងចាស់ដៃ។ មើលទៅតាមវីដេអូប្រមាណជិត ១ នាទីនេះហេតុការនេះគឺកើតឡើងនៅលើស្ពានតាមបណ្ដោយផ្លូវជាតិ ហើយមានមនុស្សម្នាប្រហែលជាប៉ាក់ពួកគ្នីគ្នារបស់ភាគីល្មើសផងមើលទៅ ព្រោះគេសង្កេតឃើញមានសម្លេងនិយាយ ឌីដងអោយវាយថែមទៅលើ នារីរងគ្រោះ។ ម្ចាស់វីដេអូដែលបានបង្ហោះលើ Youtube បានសរសេរថាហេតុការណ៍នេះគឺកើតឡើងនៅខែត្រស្ទឺងត្រែង។/បើតាមមើលពួកគេសុទ្ធសឹងតែជាសិស្សវិទ្យាល័យដែលកំពុងតែក្រេបយកចំនេះដឹងពីសាលាតែបែជាមានសកម្មភាពមិនសមគួរបែបនេះកើតឡើងទៅវិញជាពិសេស អំពើហិង្សានេះគឺជាអំពើមួយដែលសង្គមសព្វថ្ងៃកំពុងតែស្អប់ខ្ពើម។ លោកអ្នកអាចទស្សនាឈុតឆាកវាយប្រហារគ្នាដ៏ញ៉ាក់សាច់ខាងក្រោមនេះ៖

ដោយ៖ នីតាប្រភពពី៖ Youtube