ភ្នំពេញៈ កាលពីកន្លងមកតារាសម្តែង និងជាតារាចម្រៀង លោក សាពូន មីដាដា និង អ្នកនាង សឿ សុធារ៉ា ធ្លាប់លេចឮព័ត៌មាន ជា ច្រើនលើកច្រើនសារ ថាពួកគេបានសម្រេចចិត្ត លែងលះគ្នា តាមផ្លូវច្បាប់ដោយសារតែការរស់នៅ មិនចុះសម្រុងគ្នាតែជានិច្ចកាលត្រូវបាន លោក មីដាដា អះអាង និង បិទបាំងពីទំនាក់ទំនងស្នេហា ប្រះស្រាំនោះម្តងជាពីរដង ។

ក្នុងឆ្នាំ២០១៣នេះ គេសង្កេតឃើញថាតារាកូន១ អ្នកនាង សឿ សុធារ៉ា ហាក់ខំប្រឹងស្តារមុខមាត់ នៅក្នុងវិថីសិល្បៈឡើងវិញ ក្រោយពីនាងបាត់ បង់ប្រជាប្រិយភាព អស់មួយខ្យល់ធំមក ដោយនាងហាក់មិនសូវចង់ លាតត្រដាងជីវិតឯកជន ឲ្យលេចឮព័ត៌មានមិនល្អ បោកបក់ប៉ះកេរ្តិ៍ឈ្មោះរបស់នាងនោះទេ ។

ទន្ទឹមនឹងការខំប្រឹងថែរក្សាកេរ្តិ៍ឈ្មោះ ឲ្យមានភាពលេចធ្លោនេះដែរ ក្រៅពីការងារសិល្បៈ សម្រាប់ជីវិតឯកជនរបស់នាង និងស្វាមីហាក់មានភាព រង្គោះរង្គើកាន់តែខ្លាំងឡើងៗពីមួយថ្ងៃ ទៅមួយរហូតធ្វើឲ្យគូស្វាមីភរិយា មួយគូនេះ សម្រេចចិត្តលែងលះគ្នាជាផ្លូវការ ប៉ុន្តែក្រោយពីមានព័ត៌មានលេចឮបែបនេះត្រូវបានស្វាមីរបស់នាងលោក សាពូន មីដាដា ចេញមុខច្រានចោលដោយអះអាងថាលោកមិនមានបញ្ហាឬភាពរកាំរកូស អ្វីជា មួយភរិយានោះទេ ។

បើតាមប្រភពព័ត៌មានក្រៅផ្លូវការ បានបង្ហើបប្រាប់ឲ្យដឹងថា មួយរយៈ ពេលក្រោយបន្ទាប់ពីលេចឮព័ត៌មានថាតារាល្បីឈ្មោះទាំង ពីរដួងនេះ លែងលះគ្នាមិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែពេលនេះស្វាមីភរិយាមួយគូនេះ បានសម្រេចចិត្តរស់នៅបែកផ្ទះគ្នា ដោយសារតែពួកគេ បានផ្តិតមេដៃលែងលះគ្នា ក្រៅប្រព័ន្ធតុលាការ ដោយស្ងាត់ៗរួចរាល់ ហើយសម្រាប់មូលហេតុថាពួកគេ មិនប្តឹងលែងលះដល់តុលាការ ដោយសារតែពួកគេ ទាំងពីរនាក់ ខ្លាចព័ត៌មានរីកសាយភាយ ពីការប្រះស្រាំ នាំឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះ ខ្លាចបាត់ប្រជាប្រិយភាព ទើបសម្រេចចិត្ត ផ្តាច់ទំនាក់ទំនងស្ងាត់ៗបែបនេះតែម្តងទៅ។

តាមប្រភពខាងលើបានបង្ហើបប្រាប់ឲ្យដឹងថា ជុំវិញការសម្រេចចិត្តដើរ ដល់ផ្លូវបំបែករវាងអ្នកនាង សឿ សុធារ៉ានិងលោកសាពូន មីដាដា នេះ ដែលគឺដើមហេតុមកពីបញ្ហាបំណុល និងក្រុមគ្រួសារទាំងសងខាង ទើបធ្វើឲ្យពួកគេទាំងពីរនាក់ ចាប់ផ្តើមរស់នៅជាមួយគ្នា មានតែភាពល្វីងជូរចត់ មិនយល់ចិត្តគ្នាពេលជួបមុខគ្នា មានតែបញ្ហាមិនចេះចប់មិនចេះហើយ ទើបធ្វើឲ្យពួកគេទាំងពីរនាក់ អស់ចិត្តរៀងៗខ្លួន ក៏សម្រេចចិត្តដើរដល់ផ្លូវបំបែក ដោយស្ងាត់ៗតែម្តងទៅ ស្របពេលដែលអាជីព តារាចម្រៀងរបស់លោក មីដាដា ហាក់ស្រុតចុះទាំង ប្រជាប្រិយភាពនិងចំណូល។

បច្ចុប្បន្នគេសង្កេតឃើញ អ្នកនាង សឿ សុធារ៉ា ហាក់មានភាពស្រស់ ស្រាយ ប្លែកដោយនាងឧស្សាហ៍ បង្ហោះរូបថតដើរកម្សាន្ត នៅក្រៅ ប្រទេសក៏ដូចជា ក្នុងប្រទេសជាមួយមិត្តភក្តិអ្នកសិល្បៈ ក្រុមគ្រួសារ និង កូនស្រីបណ្តូលចិត្ត នៅលើបណ្តាញទំនាក់ទំនងសង្គម តែនៅក្នុងរូបទាំង អស់នោះ មិនមានរូបរបស់ស្វាមីនាងឡើយ។

តាមរយៈការទម្លាយព័ត៌មាន ពីការតារាប្រុសស្រីស្វាមីភរិយាមួយគូនេះ បានសម្រេចចិត្ត រស់នៅបែកប្តីនោះ Looking TODAY បានទាក់ទង ទៅ សុំការបកស្រាយពី អ្នកនាង សឿ សុធារ៉ា ដែលនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣នេះ តែទូរស័ព្ទចូលគ្មានអ្នកទទួល។ ចំណែក លោក មីដាដា ទូរស័ព្ទមិនអាចទាក់ទងបានទេ នៅថ្ងៃនេះ៕

Looking

Looking

Looking

Looking

 

ដោយ ៖ lookingtodayផ្តល់សិទ្ធោដោយ ៖ ដើមអំពិល