ប្រទេសជាច្រើនដែលត្រូវបានគេដឹងថាជាប្រទេសដែលអភិវឌ្ឍ គឺសុទ្ធសឹងតែជាប្រទេសដែលនៅលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិកតែម្ដង។តែបើក្រលេកមកមើលប្រទេសដែលនៅអាស៊ី វិញនោះអ្នកមុខជាបានឃើញថាមានប្រទេសជាច្រើនដែលបានរីកចំរើនមិនចាញ់ប្រទេសលោកខាងលិចនោះទេ ក្នុងនោះយើងមានទីក្រុងចំនួន ៦ យកមកជូនលោកអ្នកបានដឹងថាកំពុងតែព្យាយាមដេញជើងលោកខាងលិចហើយ៕
១. តូក្យូ ជប៉ុន
ប្រទេសជប៉ុននរណាក៏បានដឹងដែរថាជាទីកន្លែងដែលគ្រោះថ្នាក់បំផុតក្នុងការរស់នៅដោយសារតែគ្រោះធម្មជាតិដែលមិនអាចបំបែកបាន ប៉ុន្តែសម្រាប់ជាតិសាសន៍មួយនេះគឺជាជាតិសាសន៍មួយដែលមានគំនិតឆ្លាត និងចេះឆ្នៃប្រឌិតយ៉ាងខ្លាំង៕
២. ប៉េកាំង ចិន
គេច្រើនថាប្រទេសចិនគឺជាប្រទេសរបស់អ្នកមាន ព្រោះអ្នកមាននៅតែមាន អ្នកក្រនៅតែក្រ ហើយវាគឺជារឿងធម្មតានោះទេ តែយ៉ាងណាការផ្លាស់ប្ដូរមុខមាត់នៃទីក្រុង ប៉េកាំង គឺចាប់ផ្ដើមតាំងពីឆ្នាំ ២០០៨ដែលធ្វើឱ្យទីក្រុងមួយនេះបានក្លាយជាទីក្រុងមួយដែលទំនើបមិនចាញ់លោកខាងលិច និងអ៊ឺរ៉ុបប៉ុន្មាននោះទេ។
៣. សៀងហៃ ចិន
វាមិនមែនជាអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលទីក្រុងសៀងហៃគឺជាទីក្រុងមួយដែលមានទំនើបកម្មខ្លាំងនោះព្រោះទីក្រុងនេះគឺនៅជាប់សមុទ្ទដែលធ្លាប់ត្រូវបានគេដាក់អាណានិគមន៍មករាប់រយឆ្នាំមកហើយ។
៤. ហុង កុង ចិន
នេះក៏មិនខុសពីទីក្រុង សៀងហៃ ប៉ុន្មានដែរ ព្រោះទីក្រុងនេះជាទីក្រុងច្រកអន្តរជាតិមួយទាំងពាណិជ្ជកម្ម និងទេសចរណ៍។
៥. សេអ៊ូល កូរ៉េ
ទីក្រុង សេអ៊ូល ប្រទេសកូរ៉េ កំពុងតែរីកលូតលាសជាលំដាប់ ដោយសារតែកំណើននៃពាណិជ្ជករបានដាក់ទុនជាមួយប្រទេសកូរ៉េ ហើយបានជ្រើសរើសទីក្រុងនេះជាទីតាំងនៃការផ្លាស់ប្ដូរទំនិញ។
៦. ឌូបៃ សហព័ន្ធអារ៉ាប់រួម
មិនមែនសំដៅតែអាស៊ី នោះទេនៅអារ៉ាប់ ទ្វីបអាព្រិចឯនោះវិញក៏មិនណយប៉ុន្មានដែរ តែបើគិតៗទៅឌូបៃ ទើបសាកសមជាឋានសួគ៌លោកីពិតប្រាកដ៕
ដោយ៖ ផានិតប្រភពពី៖ lifestyle