ភ្នាក់ងារទូរទស្សន៍ Al Arabiya បានទទួលវីដេអូ កាលពីរាត្រីថ្ងៃសៅរ៍ កន្លងទៅ របស់លោកប្រធានាធិបតីអូបាម៉ា បញ្ជូនទៅកាន់សភាសហរដ្ឋ អាម៉េរិក ដើម្បីបញ្ជាក់ថា ប្រទេសស៊ីរី បានប្រើប្រាស់អាវុធគីមី វាយប្រហារប្រជាជនស៊ី វិល។
ខ្សែវីដេអូ បានបង្ហាញពីរូបភាព នៃជនរងគ្រោះ ដេកនៅលើដី ដែលហាក់ដូចជាមនុស្សកំពុងស្លាប់។ គួរបញ្ជាក់ថា ក្រុមប្រឆាំងរបស់ប្រទេសស៊ីរី បាននិយាយថា ការវាយប្រហារដោយអាវុធនៅតំបន់ Ghouta ក្នុងទីក្រុងដាម៉ាសបានសម្លាប់មនុស្សជាង ១.៣០០នាក់ ក្នុងនោះរួមមានទាំងស្រី្ត និងកុមារផងដែរ។
យ៉ាងនេះក្តី លោកអូបាម៉ា មិនត្រឹមតែបញ្ជូនវីដេអូ នៃជនរងគ្រោះដោយអាវុធគីមី ក្នុងតំបន់ Ghouta ប៉ុណ្ណោះទេ ប៉ុន្តែក៏មានវីដេអូក្នុងតំបន់ផ្សេងទៀតផងដែរ។ ការបង្ហោះរូបវីដេអូនេះ ជាសកម្មភាពចុងក្រោយបំផុតរបស់លោកអូ បាម៉ា ក្នុងគោលដៅបង្ហាញដល់សាធារណជន ដើម្បីគាំទ្រការវាយប្រហារប្រទេសស៊ីរី ដើម្បីជាការដាក់ទណ្ឌកម្ម។
តាមការបោះឆ្នោតស្ទង់មតិបានបង្ហាញថា ប្រជាជនអាម៉េរិកាំងប្រមាណ ៥៦ភាគរយ ដែលប្រឆាំងសកម្មភាពយោធាសហរដ្ឋអាម៉េរិកក្នុងប្រទេសស៊ីរី ដោយឡែកសម្លេងប្រមាណ១៩ភាគរយផ្សេងទៀត សម្តែងការគាំទ្រចំពោះ វិធានការណ៍នេះ។ ថ្នាក់ដឹកនាំសហរដ្ឋអាមេរិករូបនេះ ចង់ប្រមូលផ្តុំនូវគំនិតគាំទ្រឲ្យសភាសហរដ្ឋអាម៉េរិក ដើម្បី វាយប្រាហារប្រទេសស៊ីរី ដែលអាចនឹងធ្វើឡើងនៅសប្តាហ៍ក្រោយនេះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល