ព័ត៌មានរូបភាព ៖ តើលោកអ្នក ដែលជាប្រិយមិត្ត មិត្តអ្នកអាន ធ្លាប់ធ្វើពិធីខួបកំណើតដែរឬទេ? បើពិតជាធ្លាប់ធ្វើមែននោះ លោកអ្នកធ្វើវាឡើងយ៉ាងដូចម្តេចដែរ? សាមញ្ញ? តូចល្មមនិងសមរម្យ? ឬក៏អធកអធម?
យ៉ាងណាមិញ ឆ្លៀតក្នុងឱកាសនេះ ទំព័រសារព័ត៌មានកំសាន្តយើងខ្ញុំ សូមនាំអារម្មណ៍មិត្តៗអ្នកអានងាកក្រឡេក មកមើលនូវព័ត៌មានរូបភាព ស្តីពី បេក្ខភាពប្រារព្ធកម្មវិធីខួបកំណើតរបស់ខ្លួន ចម្លែកៗបំផុត មកពីជុំវិញពិភពលោក ។ ជ្រាបកាន់តែច្បាស់ថាតើ បេក្ខភាពទាំងអស់នោះ ប្រារព្ធកម្មវិធីចម្លែកដល់កំរិតណានោះ តាមដានទស្សនាទាំងអស់គ្នាណា ៖
លោកតា Gary Lenzner ប្រារព្ធកម្មវិធីខួបកំណើតឈានចូលវ័យ ៨៥ ឆ្នាំរបស់ខ្លួន ដោយលោតចុះពីលើយន្តហោះ ។

លោកយាយ Doris Long បេក្ខភាពប្រារព្ធកម្មវិធីខួបកំណើតឈានចូលវ័យ ៩៩ ឆ្នាំ ដោយសសៀរចុះ តាមខ្សែពួរ ពីលើអាគារកំពស់ ដល់ទៅ ១១ ជាន់។

លោកយាយ Dorothy Custer ប្រារព្ធកម្មវិធីខួបកំណើតរបស់ខ្លួន ឈានចូលវ័យ ១០២ ឆ្នាំដោយលោតឆ័ត្រយោងចុះពីលើស្ពាន មានកំពស់ដល់ទៅជិត ១៥០ ម៉ែត្រ។
លោកយាយ Elsa Bailey ប្រារព្ធកម្មវិធីខួបកំណើតរបស់ខ្លួន ក្នុងជន្មាយុ ១០១ ឆ្នាំ ដោយទៅលេងជិះស្គីទឹកកក៕
ដោយ ៖ ពិសីប្រភព ៖ online