ស្វីស៖ Swedish គឺជាបឹងមួយដ៏ធំ ដែលមានទេសភាពស្រស់ស្អាត​បំផុត ក្នុងប្រទេសស្វីស។ បឹងនេះមានផ្ទៃទឹកដ៏ធំល្វឹងល្វែង ថ្លាឈ្វេង​ និងត្រជាក់ស្រិបដល់បេះដូង។ ថ្មីៗនេះ ដោយសារកំណើតភ្ងៀវទេសចរណ៏ មានការកើនឡើង ប្រជាពលរដ្ឋក្នុងតំបន់នោះ ក៏បានច្នៃផ្ទះតូចមួយ សម្រាប់អោយភ្ងៀវទេសចរណ៏បណ្ដែតខ្លួនកំសាន្ដលេង លើផ្ទៃទឹកបឹងនោះ។

width=457តាមការអោយដឹងពីលោក Utter Inn ដែលមានគំនិតច្នៃប្រឌិត​ផ្ទះ ឬសណ្ឋាគារបណ្ដែតទឹកនេះ បាននិយាយថា ផ្ទះតូចនេះ គឺមានទំហំ 10 feets វាអាចផ្ទុកគ្រែគែងបានចំនួនពីរ។ ក្នុងផ្ទះនោះទៀតសោត ក៏មានបន្ទប់ទឹកផងដែរ។ លោក Utter បាននិយាយថា សណ្ឋាគារតូចនេះ គឺល្អណាស់សម្រាប់គូរស្នេហ៍ថ្មីៗ ដែលទើបតែរៀបអាពាហ៍ពិពាហ៍រួច។

width=457

width=457ផ្នែកខាងក្នុងផ្ទះ ឬសណ្ឋាគារបណ្ដែតលើទឹក

គួររំលឹកផងដែរថា សណ្ឋាគារបណ្ដែតលើផ្ទៃទឹក លោកអ្នកក៏អាចជួលសម្រាប់ដំណើរកំសាន្ដពេលរាត្រីផងដែរ។ ទិដ្ឋភាពបែបនេះ រ៉ូមែនទិកបែបនេះ រកឯណាមាន?

 

ដោយ៖ នារីប្រភព៖ dailymail