បើទោះជាទើបមានអាយុ ២៧ឆ្នាំ ប៉ុន្ដែអ្នកបង្ហាញម៉ូដម្នាក់នៅអង់គ្លេសបានឆ្លងកាត់ការវះកាត់ដល់ទៅ ១៨លើក ដើម្បីកែសម្ផស្សរបស់ខ្លួន។

នារីអ្នកបង្ហាញម៉ូដម្នាក់ឈ្មោះ Laura Summers បានចំណាយប្រាក់ប្រហែល ៩៥,០០០ដុល្លារដើម្បីធ្វើការវះកាត់កែសម្ផស្ស។ គេបានដឹងថា ចំណូលចិត្ដរបស់ Laura Summers បានកើតឡើងកាលពីនាងមានអាយុ ១៩ឆ្នាំ កាលណោះ នាងបានកែដើមទ្រូង និងច្រមុះជាលើកដំបូង។
អោយដឹងថា ៖ កាលពីខួបកំណើតលើកទី ១៨ ពុកខ្ញុំបានអោយជម្រើសពីរដល់ខ្ញុំ មួយគឺរថយន្ដ និងមួយទៀតគឺកែសុដន់។ ខ្ញុំបានជ្រើសរើសយក ការកែសុដន់។
Laura បង្ហើបអោយដឹងទៀតថា ការខ្វះភាពជឿជាក់ទៅលើរូបសម្រស់ បានបណ្ដាលអោយនាងព្យាយាមកែសម្ផស្ស។ រហូតមកទល់នឹងពេលនេះ នាងបានឆ្លងកាត់ការវះកាត់កែសម្ផស្សដល់ទៅ ១៨លើក៕
ដោយ ៖ សូរីយ៉ាប្រភព ៖ k14