ទូរទស្សន៍ជាក់ស្ដែងមួយនៅអាមេរិក បានប្រកាសថា ពួកគេនឹងផ្ដល់រង្វាន់ចំនួនដល់ទៅ ១០លានដុល្លារអាមេរិក សម្រាប់អ្នកដែលរកឃើញភ័ស្ដុតាងដែលបង្ហាញថា មនុស្សព្រឹល ពិតជាមានពិតមែន។

ស្ថានិយទូរទស្សន៍ Spike TV របស់អាមេរិក ទើបតែបង្កើតកម្មវិធីថ្មីមួយដែលមានឈ្មោះថា 10 Million Dollar Bigfoot Bounty។ កម្មវិធីនេះមានរយៈពេលមួយម៉ោង។ អ្នកចូលរួមក្នុងកម្មវិធីនេះនឹងធ្វើការរុករកតំបន់ព្រៃដាច់ស្រយាល ដើម្បីស្វែងរកមនុស្សព្រៃជើងធំ ឬហៅថា មនុស្សព្រឹលជើងធំ(Bigfoot)។ អ្នកដែលរកឃើញភ័ស្ដុតាងដែលបង្ហាញថា មនុស្សព្រឹល ពិតជាមានមែននឹងទទួលបានប្រាក់រង្វាន់ចំនួន ១០លានដុល្លារអាមេរិក។ រង្វាន់នេះគឺជាការឧបត្ថម្ភរបស់ក្រុមហ៊ុនធានារ៉ាបរង Lloyd's of London នេះបើតាមការអោយដឹងពី UPI ។

width=460

គួររំលឹកថា កាលពីមុននេះ ប្រជាជននៅប្រទេសមួយចំនួនបាននិយាយតៗគ្នាថា មានសត្វដែលមានរូបរាងដូចមនុស្ស ប៉ុន្ដែមានរាងកាយធំអស្ចារ្យ កំពុងនៅក្នុងព្រៃ កម្រនឹងបង្ហាញខ្លួននៅតំបន់មានមនុស្សរស់នៅ។ ដូចជា កាលពីឆ្នាំ ១៩៥១ ក្រុមអ្នករុករកមួយក្រុម បានឡើងដល់កំពូលភ្នំ Everest នៅ Nepal ហើយពេលត្រលប់មកវិញ ពួកគេក៏បានបង្ហាញរូបថតបាតជើងយក្សដែលគេសង្ស័យថា ជាមនុស្សព្រឹល។ ក្រៅពីនេះ ក៏មានមនុស្សជាច្រើនបានប្រកាសថា ពួកគេបានរកឃើញឆ្អឹង ឬស្នាមជើងរបស់មនុស្សព្រៃប្រភេទយក្សផងដែរ។

 

ដោយ ៖ សូរីយ៉ាប្រភព ៖ VE