អន្តរជាតិ ៖ លោកអ្នកច្បាស់ទេថាតើ នៅលើពិភពលោកយើងនេះ កន្លែងណាមួយដែលសាកសមក្នុងការស្វែងរកហ្វូស៊ីលសត្វដាយនូស័រនោះ។

ជាការពិត    បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស   lifeslittlemysteries  បានបញ្ជាក់អោយដឹងថា  ហ្វូស៊ីលសត្វដាយនូស័រ ក៏ដូចជា ផូស៊ីលពពួកសត្វមួយចំនួនផ្សេងៗ ត្រូវបានរកឃើញនូវម្តុំវាលខ្សាច់ខ្ពស់ ក៏ដូចជាតំបន់ដីឥតមានជីជាតិ ដែលមាននៅ អាមេរិកខាងជើងប្រទេសចិន និង អាហ្សង់ទីនជាដើម។

width=475

គួរបញ្ជាក់ផងដែរថា  បរិស្ថានតំបន់វាលខ្សាច់ អាចរក្សានូវផូស៊ីលទាំងនោះបាន ពីពពួករុក្ខជាតិដទៃទៀត  ដែលអាចដុះនៅពីលើចាក់ស្រេះ  ដែលជាហេតុធ្វើអោយផូស៊ីលងាយទទួលរងនូវការខូចខាត ដែលនឹងមិនអាចមានអាយុកាលជាង ១០០ លានឆ្នាំនោះទេ។

លើសពីនេះទៅទៀត​​​របាយការណ៍ដដែលបន្ថែម​ថាតំបន់ដែលអាចរកហ្វូស៊ីលសត្វដាយនូស័រនៅល្អស្អាតបាននោះ  លុះត្រាតែតំបន់នោះ  ពោរពេញទៅដោយថ្មសេឌីម៉ង់ទែរ ( edimentaryrocks) ៕

ដោយ ៖ រិទ្ធីប្រភព ៖ lifeslittlemysteries