ភ្នំពេញ៖ តារាចម្រៀងល្បីល្បាញ លើបទចម្រៀងប្រជាប្រិយ សុន ស្រីពេជ្រ ដែលទស្សនិកជន ប្រៀបប្រដូចទៅនឹង សារិកាក្នុងទ្រុង ព្រោះនាងហាក់ជាប់ ចំណងគ្រួសារ មិនអាចស្រាយបាន ត្រូវដើរតាមគន្លង ឪពុកម្ដាយរៀបចំ និងឃ្លាំងមើល មិនអាចធ្វើអ្វី ស្រេចតែអំពើចិត្តបាន៉ទេ ។ សុន ស្រីពេជ្រ ត្រូវបានគេសំគាល់ឃើញថា នាងមិនមានព័ត៌មាន អាស្រូវស្នេហ៍បែក សាយភាយឡើយ ក្រៅពីមានស្នេហ៍ជាមួយ និស្សិតពេទ្យម្នាក់ ក្រោយមកក៏ រលាយសាបសូន្យ បន្ទាប់ពីនិស្សិតពេទ្យនោះ បានរៀបការចោលនាង ទុកឲ្យនាង សប្បាយរីករាយបន្តទៀត លើវិថីសិល្បៈ រកលុយដោះបំណុលគ្រួសារ ។
តារាចម្រៀងស្រីល្បី សុន ស្រីពេជ្រ ក៏រងព្យុះភ្លៀងព័ត៌មាន មិនល្អមួយចំនួន ដូចជានាងត្រូវគេ យល់ច្រឡំថា រងការបាញ់ប្រហារនៅកំពង់ចាម តែគ្រាន់ជាព័ត៌មាន គ្មានមូលដ្ឋាលច្បាស់លាស់ មិនអាចយកជាការបាន។ តែក្រោយមកនាង ត្រូវលួចប្រមាញ់រូបភាពបានដោយ LookingTODAY ខណៈនាងកំពុងដើរផ្សារទំនើប និងលេងខ្លួនអស់ស្ទះ ស្ទាវសុំខ្មាស...។
ថ្មីៗនេះ សុន ស្រីពេជ្រ បានទទួលរង ព័ត៌មានថ្មីមួយទៀត ត្រូវបានអ្នកជិតខាង និយាយថា កំពុងតែធ្លាក់ខ្លួន ឈឺធ្ងន់សំងំក្នុងផ្ទះ ព្យួរសេរ៉ូម និងស្រកសាច់យ៉ាងចម្លែក គួរឲ្យបារម្ភ ។ ស្រាប់តែមិនទាន់បាត់ ពាក្យនិយាយផង សុន ស្រីពេជ្រ បានបង្ហោះរូបភាព ដេកព្យួរសេរ៉ូម គួរឲ្យអាណិតក្នុងផ្ទះ អមដោយអារម្មណ៍ សោកសៅយ៉ាងចំលែក។
កញ្ញា សុន ស្រីពេជ្រ តារាចម្រៀងល្បី មិនអាចទាក់ទងបានទេ ខណៈនាងបានបិទទូរស័ព្ទ ។ តែបងស្រីនាងបង្កើត កំពុងតែនៅឯបាណន់បាត់ដំបងវិញ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះព័ត៌មាននេះ គាត់បាននិយាយប្រាប់ LookingTODAYថា អត់មានទេ អូន.. តែចាំមួយភ្លេត ចាំបងខលទៅអ្នកភ្នំពេញបន្តិច... ។
ក្រោយមកបងស្រី សុន ស្រីពេជ្រ បានខលមកវិញ រួចនិយាយថា ខំតែភ័យ អាពេជ្រ មានឈឺធ្ងន់ឯណា..? គ្រាន់តែវាហ្នឹងឲ្យតែទំនេរពេកឈឺហើយ ព្រោះវាគេងមិនលក់ហ្នឹង.. ទៅជាកើតខ្យល់ទេ ។ តែវាចុះស្គម ដោយសារសម្រករាងហ្នឹងណា.. តារាចម្រៀងមិនអាចមានសាច់ពេកទេ ព្រោះយើងមិនសូវខ្ពស់ផង...! ។
ទោះជាមានការបកស្រាយ ពីសំណាក់បងស្រីរបស់ សុន ស្រីពេជ្រ តែមិនទាន់អស់សេចក្ដី នៅឡើយទេ ព្រោះនាងហាក់មិនសូវ សប្បាយចិត្តទាល់តែសោះ ។ នាងហាក់ស្ងប់ស្ងាត់ នៅរដូវចូលវស្សានេះ សម្រាប់ខែក្ដៅខាងមុខនេះវិញ ប៉ុន្តែនាងត្រូវបានគេកក់លុយ ទៅច្រៀងបណ្ដើរៗហើយ ៕


ដោយ ៖ LookingTODAYផ្តល់សិទ្ធិដោយ ៖ ដើមអំពិល