អន្តរជាតិ ៖ តាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស mugshots ដែលបានចេញផ្សាយកាលពីពេលកន្លងទៅថ្មីៗនេះ អោយដឹងថា បុរសវ័យ ៤៧ ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីគាត់បានតាំងខ្លួនធ្វើជាពេទ្យធ្មេញ ខណៈពេលដែលគ្មានប័ណ្ណប៉ាតង់ និង ឆ្លៀតឧកាសលូកលាន់ស្រ្តីភេទផងដែរ។

គួរបញ្ជាក់ផងដែរថា បុរសដែលជាជនជាប់ចោទរូបនោះ មានឈ្មោះថា John Collazos វ័យ៤៧ ឆ្នាំ ជាពលរដ្ឋរស់នៅរដ្ឋ Florida សហរដ្ឋអាមេរិក ត្រូវបានភ្នាក់ងារមានសមត្តកិច្ច ធ្វើការចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១២ នេះ បន្ទាប់ពីបានរកឃើញថា គាត់បានឆ្លៀតឧកាសលូកលាន់ស្រ្តីភេទសាជាថ្មីម្តងទៀតក្នុងពេលដែលបំរើសេវាជូនអតិថិជនរបស់ខ្លួនទាំងដឹងថាខ្លួនឯងមិនមែនជាពេទ្យថ្មីជំនាញផងនោះ។
គួររំឭកផងដែរថា បើយោងតាមសម្តីមន្រ្តីមានសមត្តកិច្ចបានអោយដឹងថា នេះមិនមែនជាការចាប់ឃាត់ខ្លួនលើកទីមួយនោះទេ ក្នុងការករណីដែលលូកលាន់ស្រ្តីភេទ ដោយបន្លំធ្វើជាពេទ្យធ្មេញ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖mugshots