ម៉ូតូ Kawasaki ER-6n ស៊េរីថ្មី ឆ្នាំ២០១៤ គឺជាប្រភេទធំ ដ៏ស្រស់ស្អាត ចេញថ្មី មានរូបរាងថ្មី ប្លែកស្រស់សង្ហា សាកសមបំផុត សំរាប់មិត្តយុវវ័យសម័យបច្ចុប្បន្ន ដែលកំពុងតែនិយមចូលចិត្តប្រើប្រាស់ម៉ូតូធំ បែបស្ពត។

ម៉ូតូ Kawasaki ER-6n ស៊េរីថ្មី ឆ្នាំ២០១៤ ត្រូវបានរចនាម៉ូដ និង  តុបតែងឡើងយ៉ាងប្រណិតជាមួយនឹងរូបរាងដ៏ទាក់ទាញរបស់ម៉ូតូ Kawasaki ER-6n ដែលបានបំពាក់នូវអំពូលបំភ្លឺផ្លូវខាងមុខមានភ្នែក  ២ ភ្លោះលើក្រោម  កញ្ចក់ថ្លា  អាចបំភ្លឺផ្លូវបានយ៉ាងច្បាស់ នៅពេលយប់ អមមកជាមួយនឹងសំបកកង់ស្ពត ដ៏ក្រាស់ស្វិតមាំ និង បំពង់ផ្សែងស៊ីមាំង នៅក្រោមដ៏ទាក់ទាញ។

ជាពិសេស ម៉ូតូ Kawasaki ER-6n ស៊េរីថ្មី ឆ្នាំ២០១៤ នេះ មានកម្លាំងម៉ាស៊ីន៦៤៩សេសេ មាន៦លេខ អាចបើកបរបានល្បឿន ១៣០ម៉ាយ/ម និង មានតម្លៃ ៦,៥១៩អឺរ៉ូ៕

សូមទស្សនា រូបភាព ខាងក្រោម

/

/

/

/

ប្រែសម្រួោដោយ៖ វណ្ណៈប្រភព៖ topspeed