អន្តរជាតិ ៖ តាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស ដេលីម៉ែល ដែលទើបតែបានធ្វើការចេញផ្សាយនូវអត្ថបទនៅលើទំព័ររបស់ខ្លួន កាលពីម្សិលមិញនេះ អោយដឹងថាមានប្រជាជនប្រហែលជា10 ម៉ឺននាក់ បានមកជួបប្រជុំគ្នានៅភាគខាងជើងប្រទេសអូស្រ្តាលីដោយក្តី សង្ឃឹមថា នឹងបានឃើញ បាតុភូតសូរ្យគ្រាសដ៏កម្រ ដែលនេះជាលើកទីមួយនៅក្នុងប្រទេសអូស្រ្តាលីសំរាប់រយះពេលមួយ ទសវត្សចុងក្រោយនេះ។

គួរបញ្ជាក់ផងដែរថា សូរ្យគ្រាសនេះត្រូវបានគេរំពឹងទុកជាមុនថា នឹងធ្វើអោយតំបន់Queenland ប្រែជាងងឹតអស់រយះពេលប្រហែលពីរនាទី ឬលើសពីនេះ នាព្រឹកថ្ងៃពុធ។ ហើយបាតុភូតនេះនឹងបង្ហាញខ្លួននៅផ្នែកខ្លះផងដែរក្នុងតំបន់ ដូចជាប្រទេស ញូវហ្សេលែន និងភាគខាងកើតប្រទេសឥណ្ឌូនេស៊ី។

លើសពីនេះទៅទៀត បើតាមសេចក្តីរាយការណ៍ពីមន្រ្តីដែលទទួលបន្ទុកផ្នែកទេសចរណ៍បានបញ្ជាក់អោយដឹងថា មានភ្ញៀវទេសចរបរទេស ជាច្រើនពាន់នាក់ បានធ្វើការកក់ទុកនូវកន្លែងស្នាក់នៅតាមសណ្ធាគារនិងផ្ទះសំណាក់ ដើម្បីរង់ចាំមើលនិងផ្តិតយករូបភាពនៃសូរ្យគ្រាសដ៏កម្រមួយនេះ។


គួររំឭកផងដែរថា បាតុភូតសូរ្យគ្រាស គឺកើតឡើងដោយសារតែដំណើរគោចររបស់ព្រះច័ន្ទ រំកិលមកនៅចំកណ្តាលរវាងផែនដីនិងព្រះអាទិត្យ ដែលជាហេតុធ្វើអោយផែនដីងងឹត ស្របពេលដែលអ្នកវិទ្យាសាស្ត្រ បានធ្វើការបញ្ជាក់បន្ថែមថា អភូតហេតុនេះនឹងចាប់ផ្ដើមនៅវេលាម៉ោង ៥និង ៤៥ នាទី (ម៉ោងនៅក្នុងតំបន់) ហើយភាគខាងជើងនៃរដ្ឋមួយចំនួនរបស់អូស្ត្រាលី និងចាប់ផ្ដើមងងឹតជាមួយនឹងការគ្របដណ្ដប់ពេញផ្ទៃមេឃនៅវេលាម៉ោង ៦ និង ៣៨នាទី ក្នុងថ្ងៃទី ១៤ខែវិច្ឆិកានេះ។ ដើម្បីអោយជ្រាបកាន់តែច្បាស់ តាមដានទស្សនានូវវីដេអូខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ រិទ្ធីប្រភព ៖ ដេលីម៉ែល