វីដេអូចំរៀងថ្មីរបស់ Mariah Carey ដែលមានចំណងជើងថា Almost Home នេះជាស្នា-ដៃចូលរួមនិពន្ធដោយផ្ទាល់របស់នាងផងដែរ។ ហើយបទមួយនេះគឺជាបទចំរៀងដែលបានដាក់បញ្ចូលទៅក្នុងរឿងហូលីវូដ Oz The Great & Powerful ជា OST ទៀតផង។
Mariah Carey បានប្រាប់ថាបទមួយនេះ ផ្តល់នូវអារម្មណ៍ដ៏ល្អសំរាប់អ្នកដែលឃ្លាតឆ្ងាយពីផ្ទះហើយបានត្រឡប់មកវិញជាមួយនឹងពេលដែលនៅជិតមនុស្សដែលយើងស្រឡាញ់ពិតជាមានអារម្មណ៍ល្អណាស់។ តោះទៅចូលរួមទស្សនានឹងស្តាប់ទាំងអស់គ្នាថាតើពិរោះយ៉ាងណា?