បន្ទាប់ពីមានការបរាជ័យ ក្នុងការទិញដូរកីឡាករ មួយចំនួនរួចមក ក្រុម Manchester Unitedចង់បង្វែរគោលដៅ ដាក់កីឡាករក្នុង English Premiere League វិញម្តងហើយ ។
បិសាចក្រហម បានបរាជ័យក្នុងការតាមទិញយក Thiago ចេញពី Barcelona តែសមីខ្លួន Thaigoបានសំរេចចិត្ត ចាកចេញពី Barcelona ទៅតាមគ្រូរបស់ខ្លួន Pep Guardiola នៅឯ BayernMunich វិញ ។ តែពេលនេះ ក្រោមការដឹកនាំរបស់ David Moyes លោកបានសម្លឹងឃើញកីឡាករស្លាប Gareth Bale របស់ Spurs វិញហើយ ។ Gareth Bale ទទួលបានពានរង្វាន់ទោលដល់ទៅ៣ មុខកាលពីរដូវកាលមុន បន្ទាប់ពីស៊ុតចូលបាន ២១ គ្រាប់អោយ Spurs ។ David Moyes នឹងបោះតំលៃ ៦០ លានផោនដើម្បីទាញយក Gareth Bale អោយមកលេងនៅ Old Trafford ។
គួរបញ្ជាក់ផងដែរថា Gareth Bale បានខកខានមិនបានផ្ទេរទៅក្លឹប Real Madrid ដោយសារតែភាពស្ទាក់ស្ទើររបស់ Real Madrid ។ ចំណែក Manchester United ក៏ទទួលបានបរាជ័យជាច្រើន ក្នុងការតាមទិញកីឡាករល្បីៗផងដែរ ដូចនេះប្រហែល Manchester United និងផ្តោតទៅលើ Gareth Bale ៕
ដោយ ៖ កុសលប្រភព ៖ dailymail