អ្នកគាំទ្រជាកុមារម្នាក់ បានរត់ចូលទៅក្នុងទីលានប្រកួត ធ្វើឱ្យមានការភ្ញាក់ផ្អើលពេញទាំងវាលស្មៅ នៅចំពេលដែលក្រុម River Plate ឈ្មោះ Lanus ២-០ ក្នុងក្របខណ្ឌនៃការប្រកួតដណ្ដើមពានរង្វាន់ជើងឯក Argentina ។

កុមារាម្នាក់ទើបមានអាយុ ប្រហែល ១០ឆ្នាំ បានរត់ចូលក្នុងទីលានបាល់ទាត់ ក្នុងអំឡុងនាទីចុងក្រោយនៃការប្រកួត និងទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រដទៃដែលកំពុងទស្សនា ដោយសារតែសកម្មភាពរពឹងចម្លែកប្រកប់ដោយភាពភ្ជាក់ផ្អើលរបស់ខ្លួន។ពេលបានចូលដល់ទីលាន អ្នកគាំទ្ររូបនេះ ចាប់ផ្ដើមប្រលែងជាមួយកីឡាករទាំងពីរក្រុម និងអាជ្ញាកណ្ដាល រួចក៏រត់តាមបណ្ដោយវាលស្មៅ មុនពេលត្រូវប្រឈមមុខនឹងសន្ដិសុខមាឌធំម្នាក់។ ទោះជាត្រូវប្រឈមនឹងការដេញចាប់ ប៉ុន្ដែ កុមារាម្នាក់នេះ បានឆ្លៀតលេងល្បែង “ឆ្មាដេញកណ្ដុរ” ហើយបានធ្វើកាយវិការបញ្ឆោត ដើម្បីបោកសន្ដិសុខ បណ្ដាលឱ្យសន្ដិសុខម្នាក់ ដួលទាំងជំហរ ទៅលើដី។ បន្ទាប់ពីបានយកឈ្នះសន្ដិសុខ កុមារារពឹសនេះ ក៏រត់វាង និងត្រដាងដៃ ធ្វើដូចខ្លួនឯងជាកីឡាករដែលទើបបានស៊ុតបញ្ចូលទី។អ្នកគាំទ្រវ័យក្មេងនេះ បន្តប្រលែង លេងល្បែង “ឆ្មាដេញកណ្ដុរ” នៅលើវាលស្មៅ រហូតដល់មានសន្តិសុខផ្សេងទៀតមកធ្វើអត្តរាគម ទើបកុមារនេះព្រមឈប់។ កុមាររពឹសនេះ ត្រូវចាប់ខ្លួន និង “អូស.ក” ចេញពីទីលាន ដើម្បីបញ្ចប់ “ភាពវឹកវរ”។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Youtube/101greatgoals