សម្រស់ស្បែកមុខសម៉ដ្ឋ ភ្លឺរលោង គឺជាបំណងប្រាថ្នារបស់ស្រ្តីគ្រប់រូប ដើម្បីបង្ហាញនូវ ភាពស្រស់ស្អាត ភាពទាក់ទាញ និង ការចាប់អារម្មណ៍របស់ខ្លួន នៅពេលចូលរួមក្នុងកម្មវិធីផ្សេងៗ។ ពិសេសពេលនៅជិតមនុស្សដែលខ្លួនស្រលាញ់តែម្តង។ តើអ្នកមានវិធីណា ដែលអាចធ្វើឱ្យសម្រស់ស្បែកមុខសភ្លឺរលោង និង គ្មានមុនដែរ ឬទេ? ខាងក្រោមនេះ គឺជាវិធីងាយៗ មួយចំនួន ដែលអាចជួយឱ្យស្បែកមុខរបស់អ្នក គ្មានមុន សម៉ដ និង ភ្លឺរលោង ក្នុងរយៈពេលខ្លី។
១/ ប្រើវិធីឆ្ពុងចំហាយទឹកក្ដៅ៖ ការឆ្ពុងចំហាយទឹកក្ដៅមិនត្រឹមតែជួយដល់សម្រស់បង្កើតភាពតឹងរបស់ស្បែកនោះទេ តែវាក៏អាចជួយសំអាតមុនក្បាលខ្មៅផងដែរព្រោះថាមូលហេតុដែលនាំអោយកើតមុនក្បាលខ្មៅគឺដោយសាររន្ធរោម ត្រូវស្ទះដោយជាតិខ្លាញ់ និង ធូលី។ ដូច្នេះ ការឆ្ពុងជាញឹកញាប់ នឹងធ្វើអោយរន្ធរោមរីកធំ បែបនេះមុនក្បាលខ្មៅនឹងមិនអាចកើតមាន។ ២/ បំប៉នជាតិសំណើមជារៀងរាល់ថ្ងៃសម្រាប់ស្បែក៖ ការបំប៉នស្បែក ដោយជាតិសំណើម គឺមានសារសំខាន់សម្រាប់កំចាត់មុខក្បាលខ្មៅប្រសិនអ្នកធ្វើបានរៀងរាល់ថ្ងៃនៅពេលយប់មុនពេលចូលគេង។វិធីធ្វើ៖ យកកន្សែងសើមស្អាត គ្របទៅលើមុខរយៈពេល១៥នាទីជាតិកខ្វក់នឹងមិនអាចប្រមូលផ្ដុំនៅក្នុងរន្ធរោមដើម្បីបង្កើតបានជាមុនក្បាលខ្មៅបាននោះទេ។ ៣/ កាត់បន្ថយការតុបតែងមុខ៖ ការប្រើម្សៅច្រើន ពេកក៏ជាមូលហេតុនាំអោយរន្ធរោមត្រូវស្ទះដែលបង្កអោយមានមុនក្បាលខ្មៅ។ ដូច្នេះ អ្នកមិនគួរតុបតែង និង ផាត់មុខ ជារៀងរាល់ថ្ងៃនោះទេ។ ប្រសិនបើផាត់មុខ សូមផាត់ឱ្យក្រាសពេក ដែលបង្កឱ្យស្ទះរន្ធរោម។ ជាពិសេស មុនពេលចូលគេង ត្រូវតែលុបមុខ ឱ្យបានស្អាត ដើម្បីកុំអោយជាតិខ្លាញ់ ម្សៅ ឬធូលីជាប់នៅលើផ្ទៃមុខ។ ក្រៅពីនេះ ដើម្បីទប់ស្កាត់មុនក្បាលខ្មៅ អ្នកមិនត្រូវប្រើក្រែមដែលមានជាតិខ្លាញ់នោះទេ។ ៤/ ច្នៃម៉ាសដោយខ្លួនឯងដើម្បីកំចាត់មុនក្បាលខ្មៅ៖ អ្នកអាចធ្វើម៉ាស ដើម្បីកំចាត់មុនក្បាលខ្មៅ ដោយវិធីពីរយ៉ាងដូចតទៅ៖ ម្សៅ cinnamon ទឹកក្រូចឆ្មារ ឬ ម្សៅរមៀត ស្លឹកជីវ៉ាន់ស៊ុយ កូរចូលគ្នាឱ្យសព្វ រួចលាបនៅលើស្បែកមុខ ទុកយៈ ១៥នាទី បន្ទាប់មក លាងសំអាតមុខចេញដោយទឹកក្រៅឧណ្ឌៗ ជាការស្រេច។ ៥/ ចៀសវាងអាហារមានខ្លាញ់៖ ទន្ទឹមនឹងវិធីសាស្ដ្រថែទាំស្បែកដោយផ្ទាល់ ការហូបចុកក៏មានឥទ្ធិពលទៅលើស្បែក។ ដើម្បីធ្វើឱ្យស្បែកបានស្រស់ស្អាតមិនមានមុនមិត្តនារីទាំងឡាយគួរតែហូបទឹកអោយបានច្រើនព្រមទាំងចៀសវាងអាហារណាដែលមានជាតិខ្លាញ់៕
ដោយ៖ វណ្ណៈប្រភព៖ crunchybetty