អន្តរជាតិ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស Sky ដែលទើបតែបានចេញផ្សាយនាប៉ុន្មានម៉ោងមុននេះ បានអោយដឹងថា ថ្វីបើជាមានការខិតខំប្រឹងប្រែងក្នុងការសង់ជម្រាលផ្លូវក៏ដោយ ក៏ពួកអ្នករត់គេចពន្ធត្រូវតែបង្ខំចិត្តបោះបង់ឡានហ្សីបរបស់ខ្លួនខណៈពេលដែលវាគាំងជាប់ទៅនឹងរបងព្រំប្រទល់ដែនសហរដ្ឋអាមេរិក ដែលមានកំពស់ជាង ៤ មែត្រ (១៤ ហ្វឺត)។

លើសពីនេះទៅទៀត បើយោងទៅតាមសម្តី របស់កងល្បាតប្រចាំនូវព្រំប្រទល់ដែនសហរដ្ឋអាមេរិកមួយនេះ បានបញ្ជាក់អោយដឹងថា ឡានដែលត្រូវបានសង្ស័យថា ជាឡានរត់គេចពន្ធពីប្រទេសម៉ិចស៊ិចបែរជាមកជាប់គាំងទៅនឹងព្រំប្រទល់ដែនរវាងរដ្ឋ Arizona និងរដ្ឋ California ទៅវិញ កាលពីថ្ងៃអង្គារ ខណៈពេលដែលមានមនុស្សពីរនាក់ផ្សេងទៀត នៅម្ខាងនៃប្រទេសម៉ិចស៊ិច បានព្យាយាមរំដោះឡានហ្សីបមួយនេះ តែក្រោយមកត្រូវបានរត់គេចខ្លួនចូលទៅក្នុងប្រទេសម៉ិចស៊ិចបាត់ ស្របពេលដែលក្រុមមន្រ្តីប៉ូលីសបានមកដល់។
លើសពីនេះទៅទៀត របាយការណ៍ដដែលនេះ ក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថាពួកអ្នករត់គេចពន្ធ បានខិតខំក្នុងការដាក់ជម្រឹងដែក ធ្វើជាជម្រាលផ្លូវក្នុងការបើករថយន្តរំលងនូវព្រំប្រទល់ដែនមកនេះ តែជាអកុសលវាបែរជាជាប់គាំងទៅវិញ ។ មន្រ្តីប៉ូលីសបានបន្ថែមថា ឡានហ្សីបនោះគ្មានអ្វីនោះទេ តែគេជឿថា វាទំនងជាផ្ទុកនូវកញ្ឆា មុនពេលដែលបានជាប់គាំង ៕
ដោយ ៖ រិទ្ធីប្រភព ៖ Sky