គេធ្លាប់ឃើញមានពួកជ្រុលនិយមបែប Chauvinism ដែលអោយនារីប្រើប្រាស់ខោទ្រនាប់ដែកដើម្បីបង្ហាញភក្ដីភាពចំពោះមនុស្សប្រុសដែលជាប្ដី។ ប៉ុន្តែទាំងនោះវាគ្រាន់តែជាប្រវត្តិសាស្រ្តតែប៉ុណ្ណោះ តែក្នុងសម័យទំនើបនេះអាចមានរឿងគ្រប់បែបយ៉ាងកើតឡើង។
Sohan Lal Chauhan មកពី Indore បានប្រើប្រាស់វិធីព្រៃផ្សៃនេះចំពោះប្រពន្ធរបស់គាត់ផ្ទាល់។ប្រពន្ធរបស់គាត់ត្រូវបានគាត់បង្ខំអោយពាក់ខោទ្រនាប់ដែកនេះមកជាង ៤ ឆ្នាំមកហើយជាចុងក្រោយនាងមិនអាចទ្រាំនឹងភាពអៀនខ្មះ និងគ្មានសិទ្ធិសេរីភាពនេះបាននាងក៏បានបញ្ចប់ជីរិតរបស់នាងតែម្ដងជាមួយនឹងថ្នាំពុល។នាងត្រូវបានគេជយយសង្រ្គោះដោយបញ្ជូនទៅមន្ទីរពេទ្យហើយដោយជីវិតរបស់នាងថ្លៃផងនោះនាងអាចរស់រានមានជីវិតបានហើយបានប្រាប់ដល់ប៉ូលីសគ្រប់រឿងដែលបណ្ដាលអោយនាងហ៊ានគិតខ្លីបែបនេះ។ នាងបានប្រាប់ថាប្ដីរបស់នាងបានប្រើប្រាស់ខោទ្រនាប់ដែកមួយដែលមានកន្លែងចាក់សោរ ២ កន្លែងមកបង្ខំអោយនាងពាក់វារាល់ពេលដែលប្ដីរបស់នាងមិននៅផ្ទះ។នេះគឺជាវប្បធម៏ដ៏ចាស់មួយដែលសម័យនេះមិនអាចទទួលយកបានឡើយព្រោះវាផ្ទុយ និងសិទ្ធិដែលមនុស្សប្រុសនិងស្រីមានសិទ្ធិដូចគ្នា។ ប៉ូលីសបានយកកូនសោរពីបុរសជាប្ដីហើយបានដោះលែងនារីរងគ្រោះអោយឃ្លាតចេញពីជីវិតដ៏សែនលំបាកមួយនេះ៕
ដោយ៖ ម៉ូកាប្រភពពី៖ hillpost