ស៊ិង្ហបុរី៖ តាមការអោយដឹងពីគេហទំព័រ AsianOne កាលពីពេលថ្មីៗនេះ បានអោយដឹងថាលោកស្រី Wu Yajun ជនជាតិស៊ិង្ហបុរី ពេលនេះបានជាប់ក្នុងតារាង អ្នកមានទាំង ១០ក្នុងប្រទេសចិនហើយ។

width=457

តាមប្រភពខាងលើបានបន្ដថា លោកស្រី Wu Yajun គឺជាអតីតអ្នក សារពត៌មានម្នាក់ដ៏ល្បីល្បាញ។ លើសពីនេះ លោកស្រីគឺជាអ្នកបង្កើតក្រុមហ៊ុនអចលនាទ្រព្យ Rela Estate ដ៏ធំបំផុតក្នុងប្រទេសចិនផងដែរ។ បន្ថែមពីលើនេះ គឺលោកស្រីក៏នៅក្រុមហ៊ុនរកស៊ីជាច្រើនផ្ទាល់ខ្លួន នៅទីក្រុងហុងកុងទៀតផង។

width=455

តាមការអោយដឹងពីពត៌មាន chinadaily បានអោយដឹងថា លោកស្រីពេលនេះ បានចាប់ចំណាត់ថ្នាក់លេខ ៩ ក្នុងចណោមមនុស្សនាក់មាន ទាំង១០ នាក់ក្នុងប្រទេសចិន ខណៈដែលលោកស្រីមានទឹកប្រាក់ផ្ទាល់ខ្លួនចំនួន ៤.៤​ រយកោដិដុល្លារ។ បើតាមសម្ដីរបស់លោកស្រីបាននិយាយថា ទោះបីជាលោកស្រីបានចំណាយពេលខ្លីបន្ដិចក៏ដោយ ប៉ុន្ដែគាត់ខំប្រឹងប្រែងយ៉ាងខ្លាំង ទាំងកម្លាំងកាយ និងចិត្ដ ទើបអាចអោយគាត់បានមកដល់ថ្ងៃនេះ៕

ដោយ៖ នារីប្រភព៖ Asainone