កូរ៉េត្បូង៖ នាង Jun Ahn មានវ័យ ៣២ឆ្នាំ ត្រូវបានគេចាត់ទុកជាមនុស្សស្រី​ ដែលមានសម្រស់ស្អាត តែនាងក៏ចូលចិត្ដ ធ្វើអោយមនុស្សបុកពោះ ចំពោះរូបនាងដែរ ខណៈដែលនាង ជាមនុស្សម្នាក់ ដែលចូលចិត្ដឡើងទៅអង្គុយនៅលើគែម នៃអាគារណាខ្ពស់ៗ នៅលើពិភពលោក។

width=457

ក្រៅពីអាគារនៅក្នុង ទីក្រុងសេអ៊ូល Jun បានទៅឡើងលើអាគារខ្ពស់ៗ ផ្សេងៗទៀត ដូចជានៅហុងកុង និងអាមេរិកជាដើម។ អ្នកខ្លះគ៏ធា្លប់បានសួរទៅកាន់ Junដែរថា ហេតុអ្វីបានជាអ្នកចូលចិត្ដឡើងលើ អាគារខ្ពស់ៗបែបនេះ ហើយដើម្បីអ្វី?​ អ្នកមិនខ្លាចមានគ្រោះថ្នាក់ទេឬ?

width=457width=457

Jun Anh បាននិយាយថា នេះគឺជាអ្នកចំណង់ចំណូលចិត្ដខ្ងុំ ហើយខ្ងុំបានចាប់ផ្ដើមធ្វើវាតាំងពីឆំា្ន ២០០៨មកម្លេះ។ នាងបានបន្ដថា ពេលខ្ងុំឡើង ខ្ងុំតែងតែមានការប្រុងប្រយ័ត្នណាស់។ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ឃើញ សៀវភៅ Guinness World Record កត់ត្រា រូបនាងទុកនៅឡើយទេ៕

ដោយ៖ វត្ដីប្រភព៖ dailymail