ប្រភពព័ត៌មានពីតៃវ៉ាន់ បានអោយដឹងថា Li Zongrui ដែលបច្ចុប្បន្នត្រូវបានឃុំខ្លួនក្រោមបទចោទប្រកាន់ថា បានរំលោភនារីចំនួន ៦០នាក់នោះ ពេលនេះត្រូវក្រុមសង្គមងងឹតគំរាមសម្លាប់។
Li Zongrui កូនអ្នកមាននៅតៃវ៉ាន់ដែលអាចនឹងត្រូវជាប់ពន្ធនាគារចំនួន ៣០ឆ្នាំរូបនេះកំពុងស្ថិតក្នុងស្ថានភាពអាក្រក់បំផុតក្នុងជីវិតរបស់ខ្លួន ដែលអាចអាចនិយាយបានថា ចុះទឹកក្រពើ ឡើងលើខ្លា ។ លទ្ធផលនេះក៏ដោយសារតែជននេះបានជាប់ទាក់ទឹននឹងក្រុមសង្គមងងឹតខាងលើ ដែលមានឈ្មោះថា ក្រុមរាជាទាំងបី។

អោយតែ Li Zongrui បានស្ថិតនៅក្រៅឃុំ គេនឹងត្រូវបាន ក្រុមរាជាទាំងបី ចាត់ការមិនខាន។ បច្ចុប្បន្ន ក្រុមគ្រួសាររបស់ Li Zongrui កំពុងបញ្ចេញសកម្មភាពដើម្បីការពារកូនប្រុសរបស់ខ្លួន បើទោះជាកំពុងស្ថិតក្នុងការឃុំខ្លួនក៏ដោយ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ k14